ដំណើរការវិវត្តន៍របស់ទូរស័ព្ទ បានពិពណ៌នាដូចមានជីវិត ក្នុងវេឌីអូផ្សាយពាណិជ្ជកម្ម
របស់ Vodafone ដោយការគួបផ្សំរវាងបច្ចេកវិជ្ជា 3D និងបណ្តាទូរស័ព្ទ។
ក្នុងវេឌីអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ Vodafone នេះ ទូរស័ព្ទមានការ
អភិវឌ្ឍន៍ តាំងពីសម័យទូរស័ព្ទធំដូចឥដ្ឋមួយដុំ ដល់ផលិតផលម៉ូដែលតូចជាង មានមុខ
ងារច្រើនជាង ហើយច្រុងក្រោយ គឺទូរស័ព្ទឆ្លាតវៃមាន Touch Screen ប្រព័ន្ធប្រតិបត្តិការ
Android មកពីបណ្តាក្រុមហ៊ុនដូចជា Nokia BlackBerry HTC ..។ក៏ប៉ុន្តែចំណុចដែលគួរឲ្យ
ចាប់អារម្មណ៍ជាងគេរបស់វេឌីអូនេះ គឺដោយសារ Vodafone
បានភ្លេចនូវវត្តមានរបស់
iPhone ដោយចេតនា។
ដើម្បីធ្វើបានវេឌីអូផ្សាយពាណិជ្ជកម្មនេះ អ្នកផលិតបានប្រើ កាមេរា បចេ្ចកវិជ្ជា 3D ជាមួយនឹង វិធី hologram គឺបញ្ចាំង រូបភាព 3D លើផ្ទៃរាប 2D។