បុរសវ័យចំណាស់ម្នាក់ឈ្មោះថា Gheorghe Ungureanu បានប្រកបរបរជាអ្នកបើករថយន្ដ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ។ ក្នុងកំលុងពេល គាត់មានអាយុ ២៤ ឆ្នាំគាត់បាន បើករថយន្ដ ក្នុងពេលស្រវឹង ហើយប៉ូលីស ប្រចាំនៅ រដ្ឋកាលីហ្វ័រញ៉ា ក៏បានចាប់ខ្លួន ហើយថែមទាំងដកហូតយក បណ្ណបើកបររបស់គាត់ ចាប់តាំងពីពេលនោះមក គាត់មិនដែលមានចិត្ដចង់ទទួលបាន របស់គាត់ត្រលប់មកវិញនោះទេ ហើយប៉ូលីសដែល បានដកហូតបណ្ណបើកបររបស់គាត់ ក៏យល់ថា គាត់នឹងមិនបន្ដអាជីពជាអ្នកបើកបរទៀតដែរ។ ប៉ុន្ដែខុសពីការស្មានទាំងអស់ គាត់នៅតែបន្ដការបើកបររបស់គាត់ រហូតមកទល់ពេលនេះ ។
យោតាមពាក្យសម្ដីដែលគាត់អះអាងប្រាប់អ្នកការសែត បានឲ្យដឹងថា គាត់បើកបររហូតមកទល់នឹងពេល នេះអស់ រយៈពេល ៤០ ឆ្នាំមកហើយ ដោយគ្មានបណ្ណបើកនោះទេ...កន្លងមកគាត់ក៏មានបណ្ណបើកបរត្រឹមត្រូវដែរ ប៉ុន្ដែត្រូវប៉ូលីដកហូត យកទៅបាត់ហើយកាលពីគាត់អាយុ ២៤ ឆ្នាំក្នុងកំលុងពេលគាត់ បានបើកបរខណៈដែលមានកំពុងស្រវឹង ចាប់ពីពេលនេាះមក គាត់មិនដែលនឹកចងប់បានវាត្រលប់មកវិញនោះទេ រហូតដាច់ចិត្ដ បន្ដអាជីពនេះដោយគ្មានបណ្ណបើកបរ។ មានពេលខ្លះ ក៏ត្រូវបាន ប៉ូលីសចាប់ឆែកឆេរសួររក ដែល ប៉ុន្ដែគាត់ដោះសារថា ត្រូវចោលួចបាត់ទៅហើយ ជាមួយឯកសារដែលពាក់ព័ន្ធ។ គាត់បានបន្ដអាជីពជាអ្នកបើកបរតាំងពីរថយន្ដតូចរហូត រថយន្ដខ្នាតធំ ដោយគ្មានបណ្ណបើកបរ។
Gheorghe Ungureanu ត្រូវប៉ូលីសចាប់ឃាត់ខ្លួន កាលពីម្សិលមិញ ខណៈដែលគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយបើកបរហួសល្បឿនកំណត់ ដែលច្បាប់បានកំណត់ ក្នុងកម្រិត ២៥ គ.ម/ម៉ ហើយក៏ត្រូវប៉ូលីស សួរនាំ ប៉ុន្ដែគ្មានឯកសារណាបញ្ជាក់ឲ្យបានច្បាស់លាស់ ។ Gheorghe Ungureanu បានសារភាពប្រាប់ការពិតដែលកើតឡើងលើខ្លួនគាត់ ហើយសម្រចរបស់ រូបគាត់ត្រូវបានពិន័យឲ្យជាប់គុក រយៈពេល ៣ ឆ្នាំ ។