អូស្រ្ដាលី៖ លោក Ken Olsen មានវ័យ 42ឆ្នាំ ដែលជាអតិតប៉ូលីស បាននិយាយថា កាល
ពីម្សិលមិលថ្ងៃល្ងាច គាត់បានបើករថយន្ដរបស់គាត់ នៅលើដងផ្លូវ Brisbane ។ ខណៈដែល
កំពុងបើក ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ដរបស់គេរេចង្កូត ហើយមកឈប់ចំពីមុខ
រថយន្ដរបស់គាត់ ព្រមទាំងបានស្រែកគម្រាមដល់រូបគាត់ យ៉ាងខ្លាំងទៀតផង។
លោកបានបន្ដថា ទោះបី ជាលោកខំបើកគេចចេញពីរថយន្ដបុរស ដែលមើលទៅ មានលក្ខ
ណៈវិកលចរឹកនោះជាពីរ បីលើកក៏ដោយ ក៏បុរសនោះនៅតែបន្ដធ្វើដូចនោះទៀត រហូតដល់
រូបលោកត្រូវបង្ខំចិត្ដឈប់រថយន្ដពីក្រោយរថយន្ដបុរសនោះ គ្រាន់តែឈប់ភ្លាម បុរសនោះ
បានចេញពីរថយន្ដរបស់ខ្លួន មកវាយកញ្ចក់រថយន្ដខាងមុខរបស់លោក រហូតបែកប្រេះសំា្រ
ខ្ទេច។
បន្ទាប់មក លោកក៏បានទូរសព្ទទៅកាន់ប៉ូលីស បុរសនោះ ក៏បានបើករថយន្ដចេញទៅបាត់។
គាត់បាននិយាយទៀតថា បើសិនជាគាត់មិនបានថតវីដូអូទុកទេ គាត់មិនដឹងត្រូវនិយាយយ៉ាង
ម៉េចអោយគេជឿងទេ។ បើគេចង់ស្លាប់ នៅលើដងផ្លូវបើកបរបែបនឹង វាពិតជាមានការលំបាក
ណាស់ សម្រាប់មនុស្សជាច្រើនទៀត ដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវដែរនោះ គាត់បាន
ត្អូញត្អែរចុងក្រោយបែបនេះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail