CamNews

កីឡាអន្តរជាតិ 

Neymar កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ប្រេស៊ីល ពី​បទ​បន្លំ​ពន្ធ

(ក្រុងរីយ៉ូ)៖ ខ្សែប្រយុទ្ធជួរមុខ Neymar របស់ក្លឹប FC Barcelona បានកំពុងតែស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តពីសំណាក់អាជ្ញាធររបស់ ប្រទេសប្រេស៊ីល ជុំវិញការបន្លំប្រាក់បង់ពន្ធដែលរូបគេផ្ទេរចេញពីក្លឹប Santos មកលេងឲ្យ Barcelona ក្នុងឆ្នាំ២០១៣ ។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករវ័យ២៤ឆ្នាំក្នុងក្រុមជម្រើសជាតិប្រេស៊ីលខាងលើនឹងត្រូវពិន័យទៅលើ៤ករណីដែលសុទ្ធតែទាក់ទង ទៅនឹងការបង់ ពន្ធផ្ទេរចេញពីក្លឹបក្នុងស្រុកទៅកាន់ទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៣ ដែលមានអត្រា បង់ពន្ធយ៉ាងទាបបំផុតដែលជាការកំណត់របស់ក្រុមហ៊ុន ។

មន្រ្តីផ្លូវការរបស់ប្រទេសប្រេស៊ីលបានលើកឡើងថា បើគិតតាមផ្លូវច្បាប់ Neymar បានល្មើសច្បាប់បង់ពន្ធតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ដែលភាគីខាង ប្រេស៊ីលទើបតែទទួលបានព័ត៌មានថ្ងៃអង្គារម្សិលមិញនេះ ពេលដែល Neymar បានចូលខ្លួនបំភ្លឺក្នុងតុលាការស្ថិតក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជុំវិញការបន្លំពន្ធការផ្ទេរមកកាន់ក្លឹប Barcelona តែរូបគាត់ (Neymar) បានបដិសេធថាមិនបានព្រឹត្តអំពើនេះទេ ។

នេះជាកីឡាករក្លឹបជើងឯកអេស្ប៉ាញ FC Barcelona ទី៣ ក្នុងចំណោមខ្សែប្រយុទ្ធ Lionel Messi និងខ្សែការពារ Javier Mascherano ដែលសុទ្ធ សឹងតែជាប់ ចោទពីបទគៃបន្លំពន្ធក្នុងប្រទេសអេស្ប៉ាញ ក្នុងនាមពួកគេទទួលបាន តម្លៃពលកម្មថ្លៃនៅក្នុងក្លឹបមួយនេះ ហើយសុទ្ធសឹងតែជាកីឡាករមកពីតំបន់ អាម៉េរិកឡាទីនទាំងអស់ ៕

Neymar

Javier Mascherano

Lionel Messi

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Neymar