CamNews

រថយន្ត 

ប្លែកអារម្មណ៍ទៀតហើយ ជាមួយម៉ូដែល Lexus LX 570 ទម្រង់ម៉ូត Alligator

យានយន្ដ៖ ប្រិយមិត្ដនឹងមានអារម្មណ៍ភ្ញាក់ផ្អើលមិនខានឡើយ ជាមួយថ្វីដៃនៃការរចនាម៉ូតរបស់វិស្វ័ករក្រុមហ៊ុនច្នៃម៉ូតរថយន្ដ Larte Design បានច្នៃម៉ូត ផលិតផល ក្រុមហ៊ុន Lexus ធ្វើឲ្យមានលក្ខណៈប្លែក ពីទម្រង់ដើម ដែលកន្លងមក លោកអ្នកតែងតែ​គិតថា មានតែក្រុមហ៊ុន Lexus ទេដែលបានផ្ដល់ជូន នូវភាពថ្មី ទំនើបទាន់សម័យ ជាមួយផលិតផលរបស់ខ្លួន។ 

យោងតាមគេហទំព័រ drivearabia បានឲ្យដឹងថា ទម្រង់ម៉ូតដែលត្រូវបានបង្ហាញជាមួយ ម៉ូដែលនេះ គឺមានឈ្មោះ Lexus LX 570 ស៊េរី Alligator ដែលម៉ូតរបស់វាគឺមានលក្លណៈប្លែកពី ម៉ូដែល Lexus LX 570 ផ្សេង​ទៀត ដោយឡែកចំនុចដែលត្រូវបានធ្វើការអះអាងគឺ មាន ២ ចំនុច ត្រង់ផ្នែក​ខាងមុខ និង ខាងក្រោយ ប៉ុន្ដែ​​កម្លាំង និងសមាសភាពម៉ាស៊ីន ព្រមទាំងប្រព័ន្ធគ្រប់គ្រង គឺមិនខុសគ្នានោះទេ នឹង ប្រភេទ Lexus LX 570 2016 ។ 

តាមការអះអាង​ម៉ូដែលនេះ គឺ ប្រើសមាសភាពកម្លាំង ៨ ម៉ាស៊ីន V8 ខ្នាតរង្វាស់ 5.7 Liter ​និងប្រើប្រអប់លេខអូតូ ស្មើនឹង ៦ លេខ ដែលអាចប្រើប្រាស់ល្បឿនលឿនបំផុត រហូតដល់ទៅ ២២០​គ.ម/ម៉ោង ។ ប្រភពព័ត៌មានបានបន្ដទៀតថា ម៉ូដែលនេះ អាចនឹងវាយលុកទីផ្សារតាមបណ្ដាប្រទេសផ្សេងៗដូចជា  UAE, Saudi Arabia, Qatar ។ តោះទស្សនារូបភាពខាងក្រោម៖ 

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន ច្នៃម៉ូតរថយន្ដឈ្មោះថា Larte Design ក៏នៅមានការរចនាម៉ូត រថយន្ដក្រុមហ៊ុនផ្សេងទៀត មិនត្រឹមតែ ក្រុមហ៊ុន Lexus នោះទេ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ drivearabia


Tags: vehicle Lexus LX570 Alligator styling 2015