CamNews

យានយន្ត 

Ford Edge 2016 លេចចេញរូបរាងជាបណ្ដើរហើយ ជាមួយសមាសភាព ម៉ាស៊ីន 2 ជម្រើស

យានយន្ដ​៖ ក្រុមហ៊ុនផលិតរថយន្ដ Ford ដែលកន្លងមកអ្នកធ្លាប់ស្គាល់ហើយ​ ថាជា​ក្រុមហ៊ុន របស់​​ប្រទេស​សហរដ្ឋអាមេរិក ដែលទទួលស្គាល់លើពិភពលោកថាមានស្នាដៃរចនាម៉ូត ទាក់ទាញ និង​ ប្រណិត រហូតមកទល់ពេលនេះ ក្រុមហ៊ុន ក៏សូមបង្ហាញពីសមាជិកថ្មីមួយទៀតនោះ គឺ Ford Edge 2016 ។ 

Ford Edge 2016 បានត្រូវធ្វើការបង្ហាថា ជាម៉ូដែល​ប្រើទម្រង់រូបរាងកូនកាត់ ទៅប្រភេទរថយន្ដ SUV ​ព្រមទាំងកម្លាំងម៉ាស៊ីន ក៏មានសមាសភាពខ្លាំងផងដែរ ។ គួបផ្សំនឹងការលើកឡើងដូច្នេាះ ម៉ូដែលមួយ​នេះ មិនទាន់មានការបញ្ជាក់ឲ្យពិតប្រាកដនៅឡើយនោះ ទេ​ថាមានលក្ខណៈខុសប្លែក គ្នាយ៉ាង​ណានោះ ជាមួយនឹងស៊េរី 2015 នឹង 2016 ប៉ុន្ដែអ្វីដែលចង់បង្ហាញ ឲ្យកាន់តែជ្រៀបច្បាស់នោះ​គឺ ស៊េរី 2016 ប្រើសមាសភាពម៉ាស៊ីន មានជម្រើសពីរ គឺ ៤ នឹង ៦ ម៉ាស៊ីន ។ 

តួអង្គម៉ាស៊ីនដែលចង់បង្ហាញឡើង ប្រភេទ ៤ ម៉ាស៊ីន ប្រើខ្នាតរង្វាស់សេយូប្រេង ២.០ liter ត្រូវនឹងកម្លាំង​ ២៤៩ សេះ ហើយចំណែក ៦ ម៉ស៊ីនវិញគឺ ប្រើខ្នាងរង្វាស់ ២. ៧ liter ត្រូវនឹង កម្លាំងម៉ាស៊ីន ៣២០ សេះ ។ សម្រាប់គ្រឿងបញ្ជា​ ប្រភេទទាំងពី ប្រើប្រអប់លេខអូតួ ទាំងអស់ ដែលមាន សមាស​ភាព​ស្មើនឹង ៦ លេខដៃ ។ ហើយចំពោះតម្លៃគឺ អាចទាបបំផុត ២៩០០០ ដុល្លារ រហូតដល់ ជាង ៤០០០០ ដុល្លារ ។ 

ទស្សនារូបភាព​៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://newsautocars.com/


Tags: Vehicle Ford Edge 2016