ពិភពលោក៖ បើទោះបីការប្រព្រឹត្ដអំពើផិតក្បត់ ត្រូវបានគេចាត់ទុកថា ជាទង្វើមួយបោកប្រាស់ចំពោះដៃគូរបស់ពួកគេ ឬខុសនឹងច្បាប់យ៉ាងណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា សកម្មភាពនេះនៅតែកើតឡើងជារៀងរាល់ថ្ងៃ នៅទូទាំងពិភពលោក ។
ជាក់ស្ដែងខាងក្រោមនេះ ជាប្រទេសទាំង១០ដែលមានប្ដី ឬប្រពន្ធផិតក្បត់ច្រើនជាងគេ បំផុតក្នុងពិភពលោក៖
១. ប្រទេសថៃ
ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសទី១ ដែលមានប្ដី ឬប្រពន្ធផិតក្បត់ច្រើនជាងគេបំផុត ក្នុងពិភពលោក ហើយឧស្សាហកម្មផ្លូវភេទ ជាវិស័យសេដ្ឋកិច្ចដ៏ធំមួយ របស់ប្រទេសថៃទៅកាន់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តំបន់ Patpong ជាស្រុកមួយ ក្នុងទីក្រុងបាងកក ដែលសម្បូរអ្នករកស៊ីផ្លូវភេទដ៏ច្រើនបំផុត ។ គេប៉ាន់ប្រមាណថា មានចំនួន៥៦ ភាគរយទៅហើយនៃអ្នក ផិតក្បត់ក្នុងប្រទេសនេះ ។
២. ប្រទេសដាណឺម៉ាក
ទីក្រុង Copenhagen ក្នុងប្រទេសនេះ ត្រូវបានគេរកឃើញថា ជាទីកន្លែងសម្បូរដោយហាងផ្លូវភេទច្រើនបំផុត ។ ប្រទេសដាណឺម៉ាក ត្រូវបានគេប៉ាន់ប្រមាណថា មានអត្រាអ្នកផិតក្បត់ចំនួន ៤៦ ភាគរយ ។
៣. ប្រទេសអ៊ីតាលី
ជាប្រទេសមួយ ស្ថិតនៅតំបន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេប៉ាន់ប្រមាណថា មានអត្រានៃអ្នកផិតក្បត់ចំនួន ៤៥ ភាគរយ ។
៤. ប្រទេសអាល្លឺម៉ង់
ស្រ្តី និងបុរសរៀបការរួច ក្នុងប្រទេសនេះ គឺមានចំនួន ៤៥ ភាគរយទៅហើយ ដែលបានផិតក្បត់ដៃគូរបស់ពួកគេ ។
៥. ប្រទេសបារាំង
ជាប្រទេមួយ ស្ថិតនៅតំបន់ទ្វីបអឺរ៉ុបភាគខាងលិច ដែលត្រូវបានគេប៉ាន់ប្រមាណថា មានអត្រាប្ដី ឬក៏ប្រពន្ធផិតក្បត់ចំនួន ៤៣ ភាគរយ ។
៦. ប្រទេសន័រវេស
ត្រូវបានគេស្គាល់ថា ជាប្រទេសតូចមួយដ៏ស្រស់ស្អាត ស្ថិតតំបន់ទ្វីបអឺរ៉ុប ដែលមានអត្រាអ្នកផិតក្បត់ចំនួន ៤១ ភាគរយ ។
៧. ប្រទេសប៊ែលហ្ស៊ិក
មានទីតាំងស្ថិតនៅតំបន់ទ្វីបអឺរ៉ុបភាគខាងលិច ហើយប្រទេសនេះ មានអត្រានៃអ្នកផិតក្បត់ចំនួន ៤០ ភាគរយ ។
៨. ប្រទេសអេស្ប៉ាញ
បើទោះបីប្រជាពលរដ្ឋក្នុងប្រទេសនេះ ភាគច្រើនជាអ្នកកាន់សាសនាកាតូលិក ដែលពួកគេជំទាស់ដាច់ខាត ចំពោះការប្រព្រឹត្ដអំពើផិតក្បត់ក៏ដោយ ប៉ុន្តែគេប៉ាន់ប្រមាណថា ប្រទេសនេះមានអត្រាអ្នកផិតក្បត់ចំនួន ៣៩ ភាគរយ ។
៩. ចក្រភពអង់គ្លេស
ជាមួយនឹងអត្រានៃអ្នកផិតក្បត់ចំនួន ៣៦ ភាគរយបានធ្វើឲ្យចក្រភពអង់គ្លេស ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមប្រទេស ដែលមានប្ដី ឬប្រពន្ធផិតក្បត់ច្រើនជាងគេបំផុត ក្នុងពិភពលោក ។
១០. ប្រទេសហ្វាំងឡង់
ជាប្រទេសមួយ ស្ថិតនៅភាគខាងជើងតំបន់ទ្វីបអឺរ៉ុប ដែលមានអត្រានៃអ្នកផិតក្បត់ចំនួន ៣៦ ភាគរយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល