CamNews

ទូរស័ព្ទ 

iPhone 4 ពណ៌សនឹងត្រូវបាន​ចេញលក់​ក្នុង​ពេល​ឆាប់ៗ​នេះ?


ទោះបីជា Wall Street មិននិយាយឲ្យច្បាស់ពីប្រភពពត៌មាននោះ ក៏ប៉ុន្តែ​ទស្សនាវដ្តី
នេះ​បានអះអាងថា ពត៌មាននេះត្រូវបាន Apple បញ្ជាក់ហើយ។

តាមពត៌មានរបស់ Wall Street បានឲ្យដឹងថា៖ �អតិថិជន ដែលបានរង់ចាំក្នុងពេល
ជិត១០ខែ ដើម្បីអាចទិញបានម៉ូដែលពណ៌សរបស់ iPhone 4 នឹងមិនបាច់ចាំយូរបន្ត
ទៀតទេ�។ �Apple បានឲ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា iPhone 4 ពណ៌ស នឹងត្រូវបាន
​ចេញលក់នៅរដូវនិទាឃឆ្នាំនេះ ក្រោយពីការពន្យារពេលជាច្រើនដង តាំងពីខែតុលា
ឆ្នាំមុន។� ពត៌មានរបស់ Wall Street បានចុះផ្សាយ១ថ្ងៃបន្ទាប់ពី គេហទំព័រ Bloomberg
ប្រកាសអំពីកំណែពណ៌សរបស់ iPhone នឹងត្រូវចេញលក់ក្នុងពេលប៉ុន្មានសប្តាហ៍ខាង
មុខនេះ។ ប៉ុន្តែ តាម Wall Street Apple ក៏បានធ្លាប់បដិសេធមិនប្រកាសរយះពេលច្បាស់
លាស់ ចេញលក់ផលិតផលនេះ ដូច្នេះពត៌មានទាំងអស់ គឺនៅតែ ស្រពេចស្រពិល។
iPhone 4 ពណ៌ស ត្រូវបាន Steve Jobs បង្ហាញតាំងពីខែមិថុនាឆ្នាំមុន​ ប៉ុន្តែ​ដល់បច្ចុប្បន្ន​
នៅតែស្ងៀមឈឹង។ ប៉ុន្តែក៏មានពាក្យចរចាមអារាមថា បើ iPhone 4 បានចេញលក់នៅ​
ពេលខាងមុខនេះ ការពន្យារពេលរបស់ iPhone 5 អាចជារឿងពិតមែន ពិព្រោះ Apple មិនចង់ផលិតផលទាំងពីររបស់ខ្លួនក្លាយទៅជាគួរប្រគួតគ្នាទេ។ ប៉ុន្តែ ក៏ប្រហែលថា
Apple ចង់ចេញលក់ទូរស័ព្ទទាំងពីរ iPhone 4 ពណ៌ស និង iPhone 5 ដើម្បីអតិថិជន​
មានជម្រើសច្រើនជាងចំពោះផលិតផលរបស់ �ផ្លែប៉ោម�នេះ។

Tags: