CamNews

ទូរស័ព្ទ 

គួរប្រជែងរបស់ iPhone 5 ធ្លាយរូបភាព


រូបភាពរបស់ទូរស័ព្ទ smartphone M9II ជំនាន់ថ្មីនេះត្រូវលេចធ្លាយលើ forum មួយបាន ឲ្យដឹងថាទូរស័ព្ទនេះត្រូវបានបំពាក់បរិក្ខារអេក្រង់ Retina Display មានទំហំ4inch។
Meizu M9II មានឈ្មោះផ្សេងមួយទៀតគឺ Meizu MX។ ទូរស័ព្ទនេះនៅតែមានResolution
640x940 pixel ដូចម៉ូដែលមុន (M9) ប៉ុន្តែទំហំ​ 4inch។លោក Jack Wong នាយក
ប្រតិបត្តិការ របស់ក្រុមហ៊ុន Meizu ប្រទេសចិន បានឲ្យដឹងថា smartphoneថ្មីរបស់ Meizu
នេះបច្ចុប្បន្ននៅតែប្រើប្រព័ន្ធប្រតិបត្តិការ Android ប្រហែលជា Android2.3 មាន RAM 1GB
Chip ARM Dual Core Cortex-A9 Memory 32G។ Meizu M9II version អន្តរជាតិមានតំលៃ
ប្រហែល 515 USD ហើយអាចចេញលក់ក្នុងពេលខាងមុខនេះ ។

Meizu គឺជាក្រុមហ៊ុនដ៏ល្បីល្បាញនៅប្រទេសចិនដែលធ្លាប់ផលិតទូរស័ព្ទចម្លង​បែបរបស់
iPhone តែមានតំលៃខ្ពស់មិនចាញ់ទូរស័ព្ទ iPhone ប៉ុន្មានទេ។ នៅចុងឆ្នាំមុន ក្រុមហ៊ុននេះ​
ក៏បានចេញលក់ ទូរស័ព្ទ Meizu M9 ដែលផ្សេងទាំងស្រុង iPhone។ ក្នុងថ្ងៃដំបូង មានរាប់
ពាន់នាក់ ឈរលំដាប់តាមជួរដើម្បីទិញម៉ាក់ទូរស័ព្ទថ្មីនេះ។
នេះគឺវេឌីអូផ្សាយពាណិជ្ជកម្មដ៏គួរឲ្យចាប់អារម្មណ៍ របស់ Meizu M9


or
http://www.youtube.com/watch?v=Jh9Z7Ig3qRI&NR=1

(ដោយ៖មិនា)

Tags: