ព័ត៌មានអន្តរជាតិ ៖ ទីក្រុងប៉េកាំងរបស់ចិន ត្រូវបានគេប្រគល់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតអូឡាំពិកនារដូវរងា ២០២២ ហើយនិងក្លាយជាទីក្រុង លើក ដំបូងគេ ដែល ឈ្នះសិទ្ធិធ្វើម្ចាស់ការប្រកួតទាំងរដូវក្តៅ និងរដូវរងាថ្វីបើពួកគេពឹងផ្អែកលើព្រិលសិប្បនិម្មិតយ៉ាងណាក្តី។
ទីក្រុង របស់សាធារណរដ្ឋប្រជាមានិតចិនមួយនេះ បាន យកឈ្នះទីក្រុងអាល់ម៉ាទី របស់ប្រទេសកាហ្សាកស្ថាន ដោយ៤៤-៤០សំឡេងនៅការបោះឆ្នោតក្នុងចំណោមសមាជិករបស់គណៈកម្មការ អូឡាំ ពិក អន្តរជាតិ ដែលហៅកាត់ថា IOCនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ថារយៈ ពេល ៤ ថ្ងៃក្រោយ បន្ទាប់ ពី ឈ្នះសិទ្ធ ក្នុង ការធ្វើជា ម្ចាស់ផ្ទះ ការប្រកួតកីឡាអូឡាំពិកនារដូវរងា ២០២២ ចិន រងនូវព្យុះភ្លៀង រិះគន់ជាខ្លាំង ថាបានចម្លងបទ Let It Go ដ៏ល្បី ពី Disney មកធ្វើជាបទ នៃកម្មវិធីប្រកួតផ្លូវការ កីឡាអូឡាំពិកនារដូវរងា ២០២២ ដែលច្រៀងដោយ តារាចម្រៀងចិនដី គោក ២ នាក់ មានឈ្មោះថា Sun Nan និង Tan Jing ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា