CamNews

តារា 

ខ្ញុំបាត់បង់ក្ដីគោរព និង ខកចិត្ដជាខ្លាំងចំពោះ ទង្វើរបស់ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ លោក Peter Fury ដែលជាគ្រូបង្វឹកកីឡាករប្រដាល់ មួយរូបបានបង្ហាញពីទស្សនៈរបស់​ខ្លួនផ្ទាល់ ​ចំពោះកីឡាករប៉ាក់គីអៅ ដែលបរាជ័យការប្រកួត ជាមួយ Floyd កាលពីដើមខែមុន ព្រោះមានបញ្ហារបួសស្មា។ 

លោក Peter Fury បានលាតត្រដាងពីភាពអាក់អន់ស្រពន់ចិត្ដនឹងសេចក្ដីអធិប្បាយរបស់ ប៉ាក់គីអៅ ក្រោយពីការប្រកួត ដែលរូបគាត់កំពុងមានបញ្ហាស្មាខាសាំ្ដ ហើយនៅតែបន្ដការប្រកួត ដោយលាក់បាំង ថាមិនមានអ្វីទាំងអស់។ លោក Peter Fury បាននិយាយថា " ខ្ញុំបាត់បង់ការគោរពចំពោះប៉ាក់គីអៅ ខ្លាំងណាស់លើភាពស្មោះត្រង់របស់គាត់ ពីព្រោះពេលដែលគាត់មានរបូសស្មាគាត់មិនបាននិយាយការពិត នោះទេធ្វើឲ្យរូបគាត់ និង​ មនុស្សជាច្រើននាក់ទៀត បានចាញ់លុយរាប់លានដុល្លារព្រោះការទុកចិត្ដកីឡាករ។ វាគីជាការប្រកួតមួយដ៏អាក្រក់បំផុត សម្រាប់ទឹកចិត្ដអ្នកគាំទ្រ។ ចប់ការប្រកួតក្រោយបរាជ័យ គាត់បែជានិយាយថា ព្រោះតែរបួសស្មាទើបធ្វើឲ្យគាត់មិនអាច ប្រកួតបានល្អ។ ហេតុអ្វី​បានជាគាត់ទើប​តែ​និយាយពេលនេះ ម៉េចមិននិយាយមុនការប្រកួត ដើម្បីឲ្យគេបានដឹងផង។ ខ្ញុំយល់ថា គ្រប់យ៉ាង​បន្សល់ទុកក្រោយពីការប្រកួត គឺមិនមែនជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ ប៉ុន្ដែវាជារឿងល្អ​បំផុត​សម្រាប់កីឡាករទាំងពីរ ដែលក្នុងម្នាក់អាចរកចំណូល រាប់រយលានដុល្លារ ជាពិសេស Floyd តែម្ដង កំពុងតែសប្បាយចិត្ដរីករាយនឹងការកើបលុយ មួយក្ដានេះ ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene


Tags: boxing news Manny Pacquiao