CamNews

ព័ត៌មានអន្តរជាតិ 

បរាជ័យ ក្នុុងការស្វែងរក សិស្សនិស្សិត បាត់ខ្លួនទាំង ៤៣ នាក់ អភិបាលរដ្ឋ ប្រកាស លាលែងពីតំណែង

ព័ត៌មានអន្តរជាតិ ៖ អភិបាលរដ្ឋ Guerrero ភាគខាងត្បូង ប្រទេសម៉ិចសិក បានប្រកាសលាលែងចេញ ពីតំណែងហើយ បន្ទាប់ពីលោកបរាជ័យ ក្នុងប្រតិបត្តិការតាមរកអោយឃើញមកវិញនូវបេក្ខភាពសិស្ស និស្សិតទាំង ៤៣ នាក់ ដែលបានបាត់ខ្លួនទៅ ដោយ  អាថ៍កំបាំងនោះ បន្ទាប់ពីមានការប៉ះទង្គិចជាមួយ នឹងមន្រ្តីប៉ូលីស កាលពីខែមុន ។

- អាន ៖  ព្រឺក្បាល ៖ រកឃើញ សាកសព ជាច្រើនសិបនាក់ ផ្តុំនៅផ្នូរតែមួយ សង្ស័យជាសព សិស្សនិស្សិត បាត់ខ្លួន (វីដេអូ)

ប្រភពសារព័ត៌មាន​ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា លោក Angel Aguirre    អ ភិ បាលរដ្ឋ Guerrero ដែល​ បានលាលែងចេញពីតំណែងនោះ បានគូសបញ្ជាក់ ដោយមានក្តី សង្ឃឹមថា ការលាលែងចេញតំណែង មួយនេះ នឹងធ្វើអោយមានការផ្លាស់ប្តូរ បរិយាកាស នយោបាន  ឈានទៅដល់ ដំណោះស្រាយ នៃវិបត្តិ

- អាន ៖  ក្តៅៗ ៖ បាត់ខ្លួនសិស្សនិស្សិត ច្រើននាក់ សូន្យឈឺង ញ៉ាំង អោយមានផ្ទុះការតវ៉ា ទូទាំងប្រទេស

គួររំឭកថា លោក ត្រូវបានប្រឈមមុខ ជាមួយនឹងពាក្យរិះគន់ មិន ចាស់ ដៃ ចាប់តាំងពីមានករណីបាត់ ខ្លួនសិស្សនិស្សិត ចេញពីក្រុង Iguala កាលពីថ្ងៃទី ២៦ កញ្ញា កន្លង   ទៅនេះ ។ សាក្សីដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែកអោយដឹងថា វត្តមានសិស្ស និស្សិត ដែលបានបាត់ខ្លួនទៅនោះ ត្រូវបានគេមើល ឃើញជាលើកចុងក្រោយ ថាបានចាប់ចង និង បញ្ជូនចូលទៅក្នុងរថយន្ត ប៉ូលីស ។ ដោយឡែក សេច ក្តីរាយការណ៍ បញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស ៦ នាក់​ត្រូវបានសម្លាប់ អំឡុងពេលដែលមានការ ប៉ះទង្គិច ។


លោក Jesus Murillo Karam អគ្គមេធាវី ប្រទេស ម៉ិកសិក កាលពីថ្ងៃ   ព្រហស្បត្តិ៍ កន្លងទៅនេះ អោយ ដឹងថា នៅទីនោះ ភាគខាងជើងរដ្ឋ ទំនាក់ទំនងរវាងក្រុម អ្នកនយោបាន ប៉ូលីស និង ក្រុមគ្រឿងញៀន គឺស្ថិតនៅក្នុងស្ថានភាពស៊ីជម្រៅ ស្មុគស្មាញ និងពិបាកស្មានដល់ ។      លោក  បានថ្លែងថា ដឺការចាប់ ឃាត់ខ្លួន អភិបាលក្រុង Iguala លោក Jose Luis Abarca និង ភរិយា របស់លោក រួមទាំង ប្រធានសន្តិ សុខក្រុង ត្រូវបានអាជ្ញាធរក្នុងស្រុក ចេញជាផ្លូវការហើយ ។​ ពួកគេ រងនូវ   ការចោទប្រកាន់ និងមន្ទិល សង្ស័យថាជាអ្នកបញ្ជា អោយមន្រ្តីប៉ូលីស ចាប់ប្រគល់ ក្រុមសិស្ស និស្សិត   ទៅ អោយក្រុមក្មេងទំនើង ក្នុងស្រុក ក្រុមគ្រឿងញៀន ។ គួររំឭកថា ក្រុមជនសង្ស័យទាំង ៣ នាក់ នេះ នៅ បន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីធ្វើការរត់គេចខ្លួន ៕

- អាន ៖  ព្រឺក្បាល ៖ រកឃើញ សាកសព ជាច្រើនសិបនាក់ ផ្តុំនៅផ្នូរតែមួយ សង្ស័យជាសព សិស្សនិស្សិត បាត់ខ្លួន (វីដេអូ)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico