ព័ត៌មានកីឡា៖ ជនរួមជាតិហ្វីលីពីនទាំងអស់ បានកំពុងតែចូលរួមអបអរសាទរដល់កីឡាករ ប៉ាក់គីអៅ សម្រាប់ប្រតិការណ៍ប្រវត្ដិសាស្រ្ដដ៏អស្ចារ្យ ដែលមិនធ្លាប់កើតមានពីមុនមករបស់ប្រទេសហ្វីលីពីន ។
ជនរួមជាតិ ហ្វីលីពីន គ្រប់បណ្ដាថ្នាក់ទាំងអស់ បាននាំគ្នារាប់ពេលវេលាថយក្រោយ បណ្ដើៗហើយសម្រាប់ចូលរួមអបអរសារទរលើកទឹកចិត្ដកីឡាករ របស់ខ្លួន ដែលនឹង ស្ពាយយកកេត្ដិនាមប្រទេសហ្វីលីពីន ទាំងមូល ព្រមទាំងតំបន់អាស៊ីផងដែរនោះ ទៅលាតត្រដាងលើទឹកដីមហាទ្វីបដ៏អស្ចារ្យ ក្នុងព្រឹត្ដិការណ៍ប្រកួតប្រដាល់ដណ្ដើមយកពានរង្វាន់ខ្សែក្រវ៉ាត់ជើងឯកពិភពលោក ដែលនិងប្រារព្ធឡើងនៅ MGM Grand Hotel ក្នុងទីក្រុង Las Vegas ។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឲ្យប្រទេសហ្វីលីពីន មានភាពភ្ញាក់ផ្អើល ត្រឹមថ្ងៃ អាទិត្យខាងមុខនេះ ។
យោងតាមពាក្យសម្ដីរបស់ លោក Harold Cabunoc ដែលជាអ្នកនាំពាក្យពីកងទ័ពសមរភូមិមុខរបស់ ហ្វីលីពីន បានរំពឹងទុកថា ក្រុមប៉ះបោល Maoist និង អនិក្ខជនជនជាតិអ៊ីស្លាមទាំអស់ នាតាមបណ្ដាព្រំដែន នឹងទស្សនាការប្រកួតមួយនេះ។ ហើយសម្រាប់ជនជាតិហ្វីលីពីន វិញក៏រួមកម្លាំងគ្នាលើកទឹកទឹក ដល់វីរៈបុរសប្រទេសរបស់ ខ្លួន ផងដែរ។
តាមបណ្ដារោងកុន ព្រមទាំងភោជនីយដ្ឋានធំៗក្នុងទឹកដីប្រទេសហ្វីលីពីនទាំងអស់បានកំពុងតែ លក់សំបុត្រចូលទស្សារការចាក់ផ្សាយផ្ទាល់ ហើយមិនត្រឹមតែប៉ុណ្ណោះ បើសូម្បីតែទណ្ឌិតនៅក្នុងគុកក៏មានឱកាសបានទស្សនាការប្រកួតនេះទៀតផង។ ក្ដីរំពទុកចុងក្រោយ ដំណើរការប្រព័ន្ធអគ្គិសនីគ្រប់ទី កន្លែងទាំងអស់នឹងមិនត្រូវមានបញ្ហានោះទេ គ្រប់យ៉ាងធានាឲ្យល្អប្រសើរបំផុត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia