CamNews

ព័ត៌មានអន្តរជាតិ 

"អាសន្ន" ភ្លើងឆេះព្រៃ កោះស៊ូម៉ាត្រា ចាត់ចូល ជាឧក្រិដ្ឋកម្ម​ ប្រឆាំងមនុស្សជាតិ

ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិ នៃ ភ្លើងឆេះព្រៃ ដ៏សាហាវ នៅឥណ្ឌូនេស៊ី ត្រូវបានគេស្តីបន្ទោស ដោយដាក់បន្ទុកនៃទំនួលខុសត្រូវ ទៅលើ ការធ្វើអោយមានផលប៉ះពាល់ឆ្លងមេរោគផ្លូវដង្ហើម ដល់ ប្រជាពលរដ្ឋ កន្លះលាននាក់ ខណៈដែលលទ្ធផលនៃការសាយភាយ ផ្សែងភ្លើងឆេះព្រៃ ត្រូវបានគេ មើលអោយឃើញថា បានគ្រប់ដណ្តប់ទាំងស្រុក លើផ្ទៃដី ប្រទេសជិតខាង   ម៉ាឡេស៊ី និង សឹង្ហបុរី ជាមួយនឹងបរិបទនៃការឥទ្ធិពលអាក្រក់នេះ ត្រូវបានគេពណ៌នាអោយដឹងថា  ជាឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ។

ផ្ទៃដី ព្រៃឈើ រាប់ពាន់ហិចតា រងនូវការឆេះខ្ទេចខ្ទីក្នុងរយៈពេល ច្រើនជាង ២ ខែកន្លងមកនេះគឺជា លទ្ធផល នៃការកាប់ឆ្ការ និងដុតទន្រ្ទាន ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព  និងលឿនបំផុត ក្នុង ការស្តារផ្ទៃដីចម្ការថ្មី នៅឥណ្ឌូនេស៊ី ។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រជាជាតិ​ដែលមានការផលិត ប្រេងដូង ធំជាង  គេ  បំផុតក្នង ពិភពលោក ខណៈគ្រោះថ្នាក់ ភ្លើង   ឆេះព្រៃជាញឹកញ៉ាប់ កើតមាន ឡើង ដោយចេតនា ដោយមានការដុតផ្ទៃដីព្រៃឈើ តែងតែនាំមកលទ្ធផល ផ្សែងអ័ព្ទ គ្រោះថ្នាក់ជា ប្រចាំ ឆ្នាំ ជាមួយនឹងគ្រោះធម្មជាតិដដែលៗ ដ៏ឈឺក្បាលប្រការនេះ ។

គ្រោះថ្នាក់ភ្លើងឆេះព្រៃចុងក្រោយបំផុត នៅឥណ្ឌូនេស៊ីលើកនេះ ត្រូវបាន   គេចាត់ចូលជាគ្រោះធម្ម ជាតិអាក្រក់បំផុត នាំមកនូវលក្ខខ័ណ្ឌអាកាសធាតុ ពុល លើផ្ទៃដី នៅក្នុងតំបន់ តួយ៉ាង នៅលើផ្ទៃដី ឆេះដើម កោះស៊ូម៉ាត្រ និង កោះ Kalimantan លក្ខខ័ណ្ឌគុណភាពនៃការបំពុលខ្យល់ កើនខ្ពស់ដល់ ទៅ 2,000 ឯណោះ Pollutant Standard Index (PSI) ។ របាយការណ៍     បញ្ជាក់ថា កាលណា PSI កើនខ្ពស់លើសពី ៣០០ នោះ ត្រូវបានចាត់ចូល កម្រិតមានគ្រោះថ្នាក់ ។

មិនត្រឹមតែប៉ុណ្ណោះ ពូជសត្វព្រៃដែលជិតផុតពូជរួមមានដូចជា  ពូជស្វា  កម្រ orangutans បង្ខំចិត្ត ភៀសខ្លួនចេញពីតំបន់ភ្លើងឆេះព្រៃដីសាហាវខាងលើ នៃដីកោះ   ស៊ូម៉ាត្រា ប្រទេស ឥណ្ឌូនេស៊ី ។  ៦ ខេត្ត លើទឹកដី ប្រទេស ឥណ្ឌូនេស៊ី ប្រកាសចាត់ចូល ជារដ្ឋ កំពុងមានអាសន្ន ។   ច្រើនជាងការ បំពុលអាកាសធាតុក្នុងទឹកដីកំណើត ឥណ្ឌូនេស៊ី ភ្លើងឆេះព្រៃ ដីកោះ ស៊ូម៉ាត្រ បង្កជាផលប៉ះពាល់​ជាខ្លាំងដល់ប្រទេសជិតខាង ម៉ាឡេស៊ី និងសឹង្ហបុរី ពោល ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនប្រកាសបិទ ទ្វារជាបណ្តោះអាសន្ន រួមមានដូចជា ៖ គ្រឹះស្ថានអប់រំ និង អាកាសយានដ្ឋានអន្តរជាតិ ។

ដីកំណើតនៃទឹកដីកោះ ស៊ូម៉ាត្រា ក៏ដូចជា កោះ Kalimantanដែលបានបង្កជាភ្លើងឆេះព្រៃដ៏សាហាវ ក្នុងទំព័រប្រវត្តិសាស្រ្តនោះ បានឆក់យកអាយុជីវិត មនុស្ស ១០ នាក់ ខណៈ    ជាង  កន្លះលាននាក់ ផ្សេងទៀត មកពីក្នុងតំបន់រងនូវផលប៉ះពាល់ផ្លូវដង្ហើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ theguardian


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa