យានយន្ដ៖ ជាការពិតមែនហើយ ដែលរថយន្ដទំនើប ម៉ូដែល Lexus LX 570 ជាប្រភេទរថយន្ដកំពុងតែពេញនិយមខ្លាំងស្ទើរតែគ្រប់ស៊េរី មិនថាលើទឹកដី អឺរ៉ុប ឬអាស៊ីនោះទេ ជាពិសេសក្នុង ព្រះរាជាណាចក្រកម្ពុជា តែម្ដង។ ទន្ទឹមនឹងប្រជាប្រិយភាពបានកាន់តែកំពុងលេចធ្លោ ថ្មីៗនេះស្រាប់តែមានរូបភាពមួយសន្លឹកក៏បានបណ្ដែតខ្លួនឡើងមកផងដែរ ដែលមានលក្ខណៈ រូបរាងជាទម្រង់កាត់របស់ ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ ២០១៦ និង ម៉ូដែល Toyota Tacoma ស៊េរីឆ្នាំ ២០១៥ ។
រូបភាពរថយន្ដ កូនកាត់មួយសន្លឹកនេះ មិនទាន់មានការអះអាងណា មកបញ្ជាក់ឲ្យបានច្បាស់នៅឡើយ ទេ ថាស្ថិតក្នុងគម្រោងរបស់ ក្រុមហ៊ុន ណាមួយរវាង ក្រុមហ៊ុន Lexus និង Toyota ។ ប៉ុន្ដែបើធ្វើការសន្និដ្ឋាន ឲ្យបានច្បាស់គឺ គម្រោងនេះ អាចជាស្នាដៃរបស់ក្រុមហ៊ុន Toyota ច្រើនជាង ព្រោះទម្រង់កាត់ របស់រថយន្ដ ប្រើរូបរាងម៉ូដែល Tacoma ច្រើនជាង ដែល ភិនភាគ Lexus មានតែផ្នែកខាងមុខតែបន្ដិចតែប៉ុណ្ណោះ ។ តែមិនចាំបាច់ខ្វល់ច្រើនទេ ថាជាផលិតផល របស់ក្រុមហ៊ុនមួយណា ព្រោះក្រុមហ៊ុនទាំងពីរ គឺជាដៃគូរភាគហ៊ុនតែមួយ ប៉ុន្ដែអ្វីដែលសំខាន់នោះគែ ម៉ូដែលនេះ បានធ្វើឲ្យមានភ្ញាក់ផ្អើលជាខ្លាំង ក្នុងទឹកដីប៉ែកខាងអឺរ៉ុប ដោយត្រឹមតែរូបភាពមួយសន្លឹកនេះ ។ ហេតុនេះហើយ យើងអាចចោទជាសំណូរមួយថា តើវានឹងអាចនិមិត្ដរូបរាងនៅទឹកដីអាស៊ីដែរឬទេ នៅថ្ងៃអនាគត ជាពិសេសកម្ពុជា?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .carscoops