CamNews

ព័ត៌មានអន្តរជាតិ 

សាហាវណាស់ ៖ ផ្ទុះ ឃ្លាំងស្តុក កាំជ្រួច ស្លាប់ ៣ នាក់ របួស រាប់សិបនាក់ លាន់សន្ធឹក រាប់គីឡូ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៣ នាក់  បាន ស្លាប់បាត់   បង់ជីវិត ខណៈ រាប់សិបនាក់ ផ្សេងៗទៀត​ រងរបួសធ្ងន់ស្រាល នៅភាគខាងជើង ប្រទេសចិន អំឡុង  ថ្ងៃ  អាទិត្យ ម្សិលមិញនេះ នៅពេលដែល ឃ្លាំងស្តុក កាំជ្រួចក្នុងខេត្ត Hebei ផ្ទុះលាន់សន្ធឹក ។

បញ្ជាក់ ៖ រូបភាព ឯកសារ

សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយអោយដឹងថា ៖ កញ្ចក់បង្អួច ពីសំណង់អាគារឆ្ងាយ មានរយៈ​ចម្ងាយប្រមាណ ០,៦ ម៉ាយ (ប្រមាណ ១ គ.ម) ពី  កន្លែង  កើេតហេតុ បាន  ផ្ទុះខ្ទេច ដោយសារតែ កម្លាំងផ្ទុះខ្លាំងខាងលើ ។ អាជ្ញាធរក្នុងស្រុក កំពុងតែធ្វើការ  តាមដាននិងស៊ើបអង្កេត រកមូលហេតុ ផ្ទុះដ៏សាហាវលើកនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC