CamNews

រូបភាពផ្សេងៗ 

បឹងសិប្បនិម្មិត មានផ្ទៃទឹកខៀវ ស្រងាត់ អាចផ្លាស់ប្ដូរ ពណ៌តាមថ្ងៃ នៅកោះហុកកៃដូ

តូក្យូ៖ ស្រះពណ៌ខៀវ មានទីតាំងនៅមាត់ច្រាំង ខាងឆ្វេងនៃទន្លេ Bieigawa ប្រទេសជប៉ុន ដែលស្ថិតនៅរយៈចំងាយ ២,៥គីឡូម៉ែត្រពីជើងភ្នំភ្លើង Mt. Tokachi។

មូលហេតុដែលស្រះនេះត្រូវបានគេដាក់ ឈ្មោះថា បឹងខៀវ ដោយសារតែទឹក របស់វា មាន ពណ៌ខៀវថ្លា ដែលមាន លក្ខណៈខុស ប្លែកពីធម្មជាតិនានា។ ម្យ៉ាងវិញទៀត ស្រះដ៏ចម្លែកនេះ ត្រូវបានរំលេច ដោយដើមឈើជា ច្រើនដែល បានផុសចេញ នៅលើផ្ទៃទឹក រួមផ្សំជាមួយនឹង ខ្យល់ អាកាសដ៏បរិសុទ្ធ ដែលធ្វើឲ្យទេសភាពនៅទីនោះ មើលទៅ កាន់តែអស្ចារ្យ ថែមមួយកម្រិតទៀត។

គួរបញ្ជាក់ដែរថា ស្រះខៀវ គឺជាស្រះសិប្បនិម្មិតមួយ ដែលត្រូវបានគេបង្កើត ឡើងនៅពេល ដែលមានការសាងសង់ ទំនប់ទឹកមួយដើម្បីការពារតំបន់នោះ ពីការហូរភក់ដែលវាប្រហែលជា ត្រូវបានកើតឡើងដោយសារភ្នំភ្លើង Mt. Tokachi នៅក្បែរនោះ។ លុះក្រោយមកការទប់ទឹក ដោយទំនប់ទឹកដ៏ធំមួយ នៅក្នុងតំបន់វាលទំនាបមួយកន្លែង ដែលត្រូវបានគ្របដណ្តប់ ទៅដោយដើមឈើជាច្រើនប្រភេទ ក៏បង្កើតបានជាស្រះខៀវ។

ដោយឡែក ទឹកពណ៌ខៀវនៃស្រះមិនត្រូវបានគេដឹងអំពីមូល ហេតុរបស់វាឲ្យបានជាក់លាក់ ឡើយ ក៏ប៉ុន្តែវាត្រូវបាន កំណត់ថា នៅក្នុងទឹកស្រះនោះមានវត្តមាននៃឧស្ម័ន អាលុយមីញ៉ូម អ៊ីដ្រុកស៊ីត ដែលមានស្រមោលឆ្លុះជាមួយ នឹងរលកពន្លឺខ្លីៗពណ៌ខៀវរួមផ្សំជាមួយនឹង បរិយាកាសរបស់ភពផែនដី។ ជាមួយគ្នានេះដែរ ពណ៌ទឹកនៃស្រះ អាចមាន ការប្រែប្រួល ដោយពឹងផ្អែកទៅលើពេលវេលាក្នុងមួយថ្ងៃ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake hokkaido Blue pond