CamNews

បច្ចេកវិទ្យា 

ស្វែងយល់ពីទីកន្លែងធ្វើការរបស់ក្រុមហ៊ុន Google និង Facebook

ក្នុងនាមជាក្រុមហ៊ុនដែលល្បីរបស់ពិភពលោក Google និង Facebook ត្រូវបានគេស្គាល់
ថាមានទីតាំងធំទទូលាយ និងមានសោភ័ណភាពស្រស់ស្អាត ប្រកបដោយផាសុខភាព
ដើម្បីលើកគំពស់ដល់បុគ្គលិករបស់ខ្លួន ។ តើក្រុមហ៊ុនទាំងពីរមានអ្វីខុសគ្នាខ្លះទៅ ?

Google ជាក្រុមហ៊ុនដ៏ធំមួយលើពិភពលោកមានទីតាំងនៅសហរដ្ឋអាមេរិច បានបង្កើត
ឡើងក្នុងឆ្នាំ 1998 លក្ខណៈដ៏ពិសេសនិងជាចំបងគឺកម្មវិធីសែ្វងរកដ៏ធំដែលបំពេញតំរូវ
ការក្នុងការស្វែងរកនូវកម្មវិធី រឺ ឯកសារណាមួយ និយាយជារួមគឺជាកម្មវិធីស្វែងរក Google ដែលពីភពលោកទាំងមូលទទួលស្គាល់ថាជាគេហទំព័រស្វែងរកដ៏ធំបំផុត និងមាន
អត្ថប្រយោជន៍បំផុតក្នុងសម័យបច្ចុប្បន្ន ។ Google ក្លាយពីពាក្យថា googol ស្មើនឹង10[SUP]100[/SUP]
Google បានយកឈ្មោះនេះដើម្បីធ្វើការឆ្លុះបញ្ចាំង និងផ្គត់ផ្គង់រាល់ឯកសារដ៏ធំរបស់ខ្លួននៅ
លើប្រព័ន្ធ Internet ។ ឈ្មោះដើមរបស់ Google គឺ Googleplex មានន័យថា 10[SUP]googol [/SUP]។

គិតមដល់ថ្ងៃទី 31ខែមីនាឆ្នាំ 2009 ក្រុមហ៊ុន Google មានបុគ្គលិកទាំងអស់ 20000 នាក់
ធ្វើការគ្រប់ពេល , មានម៉ាស៊ីន server ដំណើរការរាប់រយលើពិភពលោក ដើម្បីគ្រប់គ្រង
ឆ្លើយតបតាមតំរូវការស្វែងរករាល់វិនាទី ។



Googleplex, ប្រភពដើមរបស់ Google មានន័យថា 10[SUP]googol[/SUP]



បន្ទប់ធ្វើការរចនាមានលក្ខណៈ សេរីភាព និងមានភាពជិតស្និទ្ធ



ទីកន្លែងប្រកមដោយគំនិតច្នៃប្រឌិត



បុគ្គលិកអាចរីករាយកំសាន្តជាមួយល្បែងកំសាន្តទាំងឡាយគ្រប់ពេល



ទិន្នន័យត្រូវបានផ្តល់មកពីជុំវិញពិភពលោកគ្រប់ពេលវេលា



បើបុគ្គលិកមិនចូលចិត្តភាពអ៊ូរអរ នឹងមានផ្តល់ជូននូវបន្ទប់ដ៏ស្ងប់ស្ងាត់មួយផ្សេងទៀត



ការបន្ធូរអារម្មណ៍ជាមួយនឹងការស្តាប់ភ្លេង និងសំរាកាយនៅលើកៅអីម៉ាស្សា



កន្លែងលេងល្បែងកំសាន្ត និងមើលទទូរទស្សន៍







របស់របរប្រើប្រាស់អ្វីៗនៅទីនេះដាក់ជូនប្រើដោយមិនត្រូវបានគិតថ្លៃឡើយ




អ្វីៗនៅទីនេះមានភាពសំបូរបែប និងទាន់សម័យ


បើខ្ជិលធ្វើដំនើរតាមជណ្តើរ អាចធ្វើការរំអិលខ្លួនបាន


រាល់ដំណោះស្រាយកិច្ចការក្រុមហ៊ុនគឺនៅទីនេះ

Facebook ជាគេហទំព័រកំសាន្តសហគមន៍មួយដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook,Inc
ដែលគេហទំព័រនេះបង្កើតឡើងដោយលោក Mark Zuckerberg ជាអតីតសិស្សរៀននៅ
សាកលវិទ្យាល័យ Harvard ។


តាមរយៈគេហទំព័រនេះ លោកអ្នកមានការងាយស្រួលក្នុងការទំនាក់ទំនងរវាងគ្នានិងគ្នា
រាប់អានមិត្ត ផ្ញើក្តីនឹករលឹកដល់គា្ន ចែករំលែកបទពិសោធន៍ទៅវិញទៅមក និងអត្ថ
ប្រយោជន៍ផ្សេងៗទៀត ដែលយើងមិននឹកស្មានដល់ ។

នេះជាកន្លែងធ្វើការរបស់បុគ្គលិក
Facebook មានទីតាំងនៅឯ Palo Alto, រដ្ឋ California សហរដ្ខអាមេរិក អតីតធា្លប់ជា
កន្លែងពិសោធន៍របស់ក្រុមហ៊ុន Agilent Technologies ។ ទីកន្លែងត្រូវបានរចនាតាម
បែបក្នុងលំហ ។

ទីកន្លែងត្រូវបានរចនាតាមបែបក្នុងលំហ អារម្មណ៍សប្បាយស្រស់ថ្លា

ផ្ទះបាយមានអាហារសំរាប់ទទួលទានគ្រប់ពេល

បុគ្គលិករបស់ក្រុមហ៊ុនភាគច្រើនជាជនជាតិបរទេស

បន្ទប់ធ្វើការមានលក្ខណៈស្តង់ដា អន្តរជាតិ

ក្នុងក្រុមហ៊ុនគ្រប់ទីកន្លែងសុទ្ធតែធ្វើអោយបុគ្គលិកទទួលបាននូវភាពជឿជាក់ និងស្រស់ស្រាយ


បន្ទប់សំរាកដ៏ស្រស់ស្អាត

កន្លែងលេងល្បែងកំសាន្ត patin របស់បុគ្គលិក







ឆ្លងតាមការសែ្វងយល់ខ្លះរួចមក បើមានឱកាសតើលោកអ្នកចង់ធ្វើការក្នុងក្រុមហ៊ុន
Google រឺក៏ Facebook ?
(ប្រភពពី PLXH)
ដោយ :រដ្ឋា

Tags: