CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាលក្រុង សម្រេចបំផ្លាញចោល មាន់ ចំនួន ១៥,០០០ ក្បាល ក្រោយរកឃើញ រោគផ្តាសាយបក្សី ពីចិនដីគោក

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលក្រុង ហុងកុង អំឡុងថ្ងៃពុធ ម្សិលមិញនេះ គូសបញ្ជាក់   អោយដឹងថា នឹងមានការបំផ្លាញចោល សត្វមាន់ ចំនួន ១៥,០០០ ក្បាល បន្ទាប់ពីបានរកឃើញ ជម្ងឺផ្តាសាយបក្សី H7N9 ទៅលើបណ្តា បសុបក្សី ( មាន់ ទា ក្ងាន ) ដែលនាំចូលពីចិនដីគោក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សេចក្តីប្រកាសមួយនេះ អាចសម្រេចជាស្ថាពរទៅបាន មួយ ថ្ងៃបន្ទាប់ ក្រោយពីស្រ្តីម្នាក់ ធ្វើរោគវិនិច្ឆ័យនឹងបានរកឃើញមេរោគប្រភេទនេះ​ ខណៈ   ជា ការដាស់ តឿនប្រកាសអាសន្ន អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះមេរោគប្រភេទនេះ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រចាំក្រុងហុងកុង Ko Wing-man ស្រាយបំភ្លឺដល់អ្នកកាសែត តាមរយៈ សន្និសិទសារព័ត៌មានអោយដឹងថា នាយកដ្ឋាន នឹងចាត់វិធានការ ក្នុងការកំចាត់ចោលនូវ    មាន់រស់ ចំនួន ១៥,០០០ ក្បាល នៅឯផ្សារ Cheung Sha Wan market ចាប់ពីព្រឹកនេះតទៅ    ក្នុងនោះ  ផ្សារ មួយកន្លែងនេះ នឹងរងការបិទទ្វារ បណ្តោះអាសន្ន ក្នុងការការពារ ការចម្លងរោគ និង សាយភាយ ។


បន្ថែមពីលើនេះ លោក Ko បន្តអោយដឹងថា រាល់ផលិតផល បសុបក្សីនាំចូលពីចិនដីគោកក៏ត្រូវបាន ផ្អាកបណ្តោះអាសន្នដូចគ្នាដែរ  គួររំឮកថាវីរុសមួយនេះត្រូវបានរកឃើញតាមរយៈប្រព័ន្ធធ្វើតេស្តិ៍ឆាប់ រហ័ស "rapid testing" system ជាប្រព័ន្ធមួយដែលត្រូវបានគេណែនាំ ក្នុងការត្រួតពិនិត្យ មើលទៅលើ បណ្តាបសុបក្សី វិភាគរកមេរោគផ្សេងៗ ក្នុងនោះ សំណាកគម្រូ សត្វមាន់ ប្រមាណជាង ១២០ ក្បាល ត្រូវបានយកមកធ្វើតេស្តិ៍ បន្ទាប់ពីធ្វើនាំចូល ពីចិនដីគោក ក្រុង Huizhou ស្រប  ពេល រកឃើញ​ លទ្ធ ផលមេរោគពិតប្រាកដមែន ។ លោក Ko បញ្ជាក់ក្តែងៗអោយដឹងថា តាមរយៈ  ការ ធ្វើតេស្តិ៍ វិភាគរក មេរោគ បណ្តាសត្វមាន់ទាំងនេះ​ ពិតជាផ្ទុកមេរោគ ផ្តាសាយបក្សី H7N9 ពិតប្រាកដមែន ។ 

របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមនុស្ស ១០ នាក់ មកពីទីក្រុង ហុងកុង កាលពីកន្លងទៅនេះ​ បានផ្ទុកមេរោគផ្តាសាយ បក្សី H7N9 ក្នុងនោះ ៣ នាក់ ក្នុងចំណោមអ្នកជម្ងឺទាំង ១០ បានស្លាប់បាត់ បង់ជីវិត ។ បើយោងតាមការអះអាងអោយដឹង ពីមជ្ឈមណ្ឌលការពារ សុខាមាលភាព  ក្នុងក្រុង ហុង កុងអោយដឹងថា ពួកគេទាំងអស់គ្នា​ ធ្លាប់មានប្រវត្តិ ប៉ះពាល់ដោយផ្ទាល់ទៅ    នឹង  វីរុស  មកពីចិនដី គោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong