CamNews

យល់ដឹង 

៣ មូលហេតុ ដែលអ្នកមិនគួរស្លៀក ខោស្បែក

ខោស្បែកសត្វ ភាគច្រើនគឺធ្វើចេញពីស្បែកគោ ដែលគេបាននាំចេញពីអាស៊ីទៅស្បែកទាំងនោះ
ត្រូវបានគេយកទៅធ្វើជាស្រោមពូករថយន្ត ហើយវាទទួលបានប្រជាប្រិយភាពគ្រាន់បើរហូតដល់
មានសម្លៀកបំពាក់ដែលធ្វើពីស្បែកសត្វទៀតផង។

ស្បែកទាំងនោះត្រូវបានគេយកទៅពាស លើក្រណាត់ស្ដើងដើម្បីកាត់ចេញជាខោ ឬអាវ។ តែក្នុង
នោះក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ។ ខាងក្រោមនេះគឺជាមូលហេតុ 0 យ៉ាងដែលមិន
គួរអោយស្លៀកខោស្បែក។

១. អាចនាំអោយ អាឡែកហ្ស៊ី និងធ្វើអោយស្បែកស្លេក

វាគឺជាបញ្ហាចំបងព្រោះមានមនុស្សជាច្រើនដែលមានបញ្ហានេះ ជាពិសេសគឺបញ្ហា អាឡែកហ្ស៊ី
រមាស់ និងចេញក្រហមអុតៗជាដើម មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើអោយស្បែករបស់អ្នកស្លេក
ស្លាំងទៀតផង។
២. វាធ្វើអោយគូថរបស់អ្នកស្លៀក បែកញើសខ្លាំង

វាជាបញ្ហាមួយផងដែរព្រោះខោ ប្រភេទបែបនេះគឺគ្មានកន្លែងដើម្បីខ្យល់ចេញចូលនោះទេនេះ
គឺជាហេតុចំបងដែលធ្វើអោយគូថរបស់អ្នក ក៏ដូចជាកន្លែងដទៃបែកញើសខ្លាំង។
៣. ស្លៀកបានទាល់តែរឹប

វាមើលទៅគឺមិនសមនោះទេចំពោះការស្លៀកខោស្បែកដែលរលុងនោះ និយាយអោយចំទៅ
ខោបែបនេះគឺទាល់តែរឹបទើបស្អាត ដូចនេះវាពិបាកក្នុងការស្លៀកពាក់។

ដោយ៖ ផានិត
ប្រភពពី៖ buzzfeed 


Tags: lifestyle knowledge