CamNews

ទូរស័ព្ទ 

Elife S5.1 ស្មាតហ្វូនស្ដើងបំផុតក្នុងលោក បង្ហាញខ្លួន តម្លៃមធ្យម

Elife S5.1 បានបំបែកឯតទគ្គកម្មរបស់ “សិស្សច្បង” គឺ Elife S5.5 ដើម្បី “គ្រងរាជ” ជាស្មាតហ្វូន
ដែលមានរាងស្ដើងបំផុត ក្នុងពិភពលោក ដោយមានកម្រាស់ត្រឹមតែ 5.15mm ។

បើទោះជា Elife S5.1 មានរាងស្ដើងបំផុតក្នុងលោក ប៉ុន្ដែ វាមិនមែនជាស្មាតហ្វូនសំខាន់បំផុត
របស់ក្រុមហ៊ុនចិន Gionee នោះទេ នាបច្ចុប្បន្ននេះ ម្យ៉ាងទៀត Elife S5.1 ស្ដើងជាងElife S5.5
ត្រឹមតែ  0.35mm ប៉ុណ្ណោះ ប៉ុន្ដែ ដូចទៅនឹង រាមច្បងរបស់ខ្លួន Elife S5.1 ក៏ប្រើប្រាស់គែមធ្វើអំពី
លោហធាតុ។

ប្រសិនគេយកមកប្រៀបធៀប គេឃើញថា កម្រាស់របស់ Elife S5.1 គឺប្រហាក់ប្រហែលនឹង
ខ្មៅដៃតូចមួយ ដោយវាមានទំហំ 139.8mm × 67.4mm × 5.15mm ។ រចនារបស់ម៉ាស៊ីននេះ មាន
ភាពស្រស់ស្អាត ហើយគែមរបស់វា ភ្លឺរលោង  ចំណែកជ្រុងក៏មានភាពស្មើគ្នា  ធ្វើឱ្យយើងនឹក
ឃើញដល់ Galaxy Alpha ដែលទើបតែបង្ហាញខ្លួន កាលពីពេលថ្មីៗនេះ។

ជាមួយនឹងកំណែពណ៌ផ្កាឈូក Elife S5.1 ប្រាកដជាធ្វើឱ្យបណ្ដាអតិថិជន ជានារីភេទ ជាក់ចិត្ត
ចាប់អារម្មណ៍ និងប្រាថ្នាចង់បាន ជាក់ជាមិនខាន។

Elife S5.1 បំពាក់អេក្រង់ 4.8 inch AMOLED រីសូលូសឹន 720p, ប្រូសេសឺរ Snapdragon 400 
4-core Cortex-A7 កម្រិត 1.2GHz, កាត់ក្រាហ្វិក Adreno 305 , RAM 1GB ។ កាមេរ៉ាក្រោយ
របស់វា 8MP, អង្គចងចាំក្នុងម៉ាស៊ីននេះ គឺ 16GB មានប្រព័ន្ធ LTE និងប្រើថ្ម ដែលមានថាមពល
2.100mAh ។

ស្មាតហ្វូន Elife S5.1 នេះ នឹងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ Android 4.3 ជាមួយនឹងអ៊ីនធឺរ
ហ្វេស Amigo 2.0 របស់ក្រុមហ៊ុន Gionee នេះផ្ទាល់។

បច្ចុប្បន្ន តម្លៃរបស់ស្មាតហ្វូន Elife S5.1 មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ តាម
ការសន្និដ្ឋាន Elife S5.1 ប្រាកដជាត្រូវបានលក់ក្នុងតម្លៃមធ្យម៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NDTV/Phonearena