CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលីស ប្រឆាំងភារវកម្ម អូស្រ្តាលី ចាប់មនុស្ស scan ច្រើនជាង ៤០០ នាក់ក្នុងមួយថ្ងៃ នៅអាកាសយានដ្ឋាន

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស អូស្រ្តាលី ហៅបញ្ឈប់មនុស្សធ្វើដំណើរ ច្រើនជាងរយនាក់ ក្នុងមួយថ្ងៃៗនៅ ឯអាកាសយានដ្ឋាន គោលបំណងប៉ុនប៉ងធ្វើការការពារ កុំអោយក្រុមសកម្មប្រយុទ្ធ ជីហាត មានឱកាស បានចេញទៅក្រៅប្រទេស​។


សេចក្តីរាយការណបញ្ជាក់ថា ចន្លោះខែ សីហា រហូតដល់ខែ កុម្ភៈ បញ្ជរប៉ូលីសប្រឆាំងភារវកម្ម នៅតាម បណ្តាអាកាសយានដ្ឋានអន្តរជាតិ ៨ កន្លែង បានប្រតិបត្តិការ សរុប   ជា ម៉ោងដល់ទៅ ៧៦,០០០ ម៉ោង ដោយបានហៅសាកសួរចម្លើយ ឬក៏ត្រួតពិនិត្យ  ខ្លួនប្រាណ តាម  រយៈ   ការស្កេន បានច្រើនជាង ៤០០ នាក់ក្នុងមួយថ្ងៃ ។ ប្រភពដដែល បន្តអោយដឹងថា ការ   ចាប់ មនុស្ស ស្កេន នោះ ពុំត្រូវបានធ្វើឡើងម្តង ម្កាលនោះទេ ប៉ុន្តែ ប៉ូលីសអូស្ត្រាលី បានធ្វើការចាប់ម​នុស្សស្កេន គោល  បំ  ណងកំណត់អោយបានជន សង្ស័យភារវកម្ម ឬជនសង្ស័យ សកម្មប្រយុទ្ធ ដែលមានបំណងចេញទៅក្រៅប្រទេស ចូលរួមប្រយុទ្ធ។

មានជំនឿជាក់អោយដឹងថា ជនជាតិអូស្ត្រាលី ប្រមាណ  ៩០ នាក់ គឺជាក្រុមសកម្មប្រយុទ្ធ កំពុងមានវត្ត មាននៅមជ្ឈឹមបូពាហ៍ ។ គួរបញ្ជាក់ថា   បញ្ជរ   ប៉ូលីស  ប្រឆាំង  ភារវកម្ម The Border Force Counter-Terrorism Unit (CTU) មាននៅ តាមបណ្តា  អាកាស  យានដ្ឋាន គឺជាបញ្ជរថ្មីមួយ ត្រូវបានមន្រ្តីពាក់ព័ន្ធ សម្រេចដាក់តាំងឡើង គោល   បំណង ការពារ និងចាប់អោយបាន ជនសង្ស័យណាមួយ ចង់ចាកចេញ ទៅក្រៅប្រទេស ដើម្បីធ្វើការប្រយុទ្ធ រួមមានដូចជា ធ្វើដំណើរទៅចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុល និយម​ IS ជាដើម ។

អ្នកនាំពាក្យអោយមន្រ្តីអន្តោប្រវេសន៍ លោក Peter Dutton  អោយដឹងថា ក្រុម CTU ទទួលបាននូវភាព ជោគជ័យថ្មី ជាមួយនឹងកាព្វកិច្ចមួយនេះ  ពាក់ព័ន្ធ  នឹងការព្រួយ  បារម្ភ  ក្នុងស្រុក ចាប់តាំងពីខែ សីហា កន្លងមកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney