CamNews

យល់ដឹង 

ព្រលឹងចិត្តល្អ ធ្វើដំណើរ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ក្រើន​រំលឹក ដល់​អ្នក​រួម​ដំណើរ តាម​ម៉ូតូ​ឲ្យ

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះ គេបានប្រទះភ្នែកឃើញព្រលឹង នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ នាថ្ងៃ នេះដោយពួកគេបាននិយាយ ផ្សព្វផ្សាយ សារអប់រំអំពីសុវត្ថិភាពចរាចរណ៍ ទៅកាន់សាធារណៈជន ។

ពួកគេមកសួរសុខទុក្ខមិនមែន មកក្នុងបំណងធ្វើឲ្យភ័យខ្លាចនោះទេ ហើយព្រមទាំងមក ដើម្បីការពារជីវិត សាធារណៈ ជនទៀតផង។ ដោយសារធ្លាប់ទទួលរងរបួសក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រលឹងដែល មានបំណងល្អទាំង នេះ កំពុងក្រើនរំលឹកដល់អ្នកបើកបរម៉ូតូឲ្យ ការពារជីវិតរបស់ខ្លួន និងជីវិតរបស់អ្នករួមដំណើរ ដោយការពាក់មួកសុវត្ថិ ភាពគ្រប់វេលាធ្វើដំណើរតាមម៉ូតូ ។

ព្រលឹងចិត្តល្អមិនត្រឹមតែមកជួបពិភាក្សា ជាមួយអ្នកធ្វើដំណើរនៅតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ផ្សព្វផ្សាយ សារអប់រំនៅតាម ស្ថានីយ៍ទូរទស្សន៍នានា នៅទូទាំងប្រទេសកម្ពុជា។ ការមកសួរសុខទុក្ខនេះ គឺជា ផ្នែកមួយ នៃពិធី ប្រកាសផ្តើមអនុវត្តយុទ្ធនាការថ្មី ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយ និងការអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ។

យុទ្ធនាការនេះរួមមានសកម្មភាពអប់រំផ្សព្វផ្សាយតាមសហគមន៍ នៅតាមដងផ្លូវ និងតាម ប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើន ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុង រឿងអប់រំខ្លីសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ព្រលឹងចិត្តល្អបាន ប្រាប់ដល់អ្នកបើកបរម៉ូតួឲ្យពាក់មួកសុវត្ថិភាពឲ្យប្រពន្ធ និងកូនប្រុសរបស់គាត់។សារអប់រំនៃរឿងខ្លីនេះគឺ “ការពារជីវិតអ្នករួមដំណើរតាមម៉ូតូ ត្រូវតែឲ្យពួកគេពាក់មួកសុវត្ថិភាព”។

យុទ្ធនាការនេះជាផ្នែកមួយ នៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”របស់អង្គការមូលនិធិបង្ការ របួសអាស៊ី ដែលបានទទួលការគាំទ្រថវិកាពីកម្មវិធី Development Innovation Venturesនៃទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ ការអភិវឌ្ឍន៍អន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗមួយចំនួនទៀត ហើយវានឹងរួម ចំណែកធ្វើឲ្យ សម្រេចគោលដៅបង្កើន អត្រា នៃការរពាក់មួកសុវត្ថិភាពរហូតដល់៨០ភាគរយ នៅក្នុងឃុំ/សង្កាត់ គោលដៅ ក្នុងឆ្នាំ២០១៦ ។

អ្នកចូលរួមប្រមាណជាង ១២០នាក់  ដែលរួមមានមន្រ្តីរដ្ឋាភិបាលមកពីថ្នាក់ជាតិ រាជធានី ភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពីធីនេះនៅរាជធានីភ្នំពេញ ជាទីដែលពួកគេបានទស្សនា រឿងអប់រំខ្នាតខ្លីជាលើកដំបូង មុនពេលចុះ ទៅតាមដងផ្លូវដើម្បីពិនិត្យមើលសកម្មភាព របស់ព្រលឹងចិត្តល្អ និយាយ ទៅកាន់អ្នកធ្វើដំណើរតាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព។ បន្ទាប់មកព្រលឹងបានផ្តល់បណ្ណបញ្ចុះតម្លៃ ដើម្បីទិញមួកសុវត្ថិភាពក្នុងតម្លៃឧបត្ថម្ភ ។

លោកឧត្តមសេនីយ៍ទោ ឡាយ ប៊ុនថន តំណាងអគ្គស្នងការដ្ឋាន នគរបាលជាតិបានមានប្រសាសន៍ថា “ការពាក់មួក សុវត្ថិភាពឲ្យបានជាប់ជាប្រចាំ គឺជាសារអប់រំដ៏សំខាន់មួយដែលចាំបាច់ត្រូវផ្សព្វផ្សាយ ឲ្យបានដល់អ្នកធ្វើ ដំណើរតាម ម៉ូតូទាំងអស់ ហើយការប្រើប្រាស់តួអង្គជាព្រលឹង ដែលមានបំណងល្អចូលរួមក្នុងការផ្សព្វផ្សាយ នៅតាមដងផ្លូវនឹងធ្វើ ឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើង និងមានភាពយូរអង្វែងក្នុងចំណោមអ្នកធ្វើដំណើរតាមម៉ូតូ ។

យើងខ្ញុំសង្ឃឹមថារូបភាពនៃការផ្សព្វផ្សាយ និងសារអប់រំប្រហាក់ប្រហែលគ្នានេះ នឹងកើតមានតាមរយៈការផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូ។ បន្ថែមពីលើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ យុទ្ធនាការ ដែលមានឥទ្ធិពល លើអាកប្បកិរិយានេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញឲ្យអ្នករួមដំណើរតាមម៉ូតូពាក់មួក សុវត្ថិភាព ។ បើយើង ធ្វើការទំនាក់ទំនងបែបជាយុទ្ធសាស្ត្រកាន់តែខ្លាំងកាលណា អាកប្បកិរិយានៃអ្នកប្រើប្រាស់ ផ្លូវនឹងកាន់តែមានការផ្លាស់ ប្តូរ” ។

អ្នកស្រី Mirjam Sidikប្រធាននាយិកាប្រតិបត្តិរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី បានពន្យល់ថាយុទ្ធនាការនេះ កំពុងអនុវត្តនៅពេលវេលាមួយដ៏សំខាន់។អ្នកស្រីបាមានប្រសាសន៍ថា “យើងកំពុងបំពេញការងារជាបន្ត បន្ទាប់ស្រប ពេលដែលមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីជំរុញឲ្យមានឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀត លើការពាក់មួកសុវត្ថិ ភាពនៅក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ។ យុទ្ធនាការនេះនឹងប្រាប់ដល់សាធារណៈជន អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកថ្មី ខណៈពេលដែលយើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ ពួកគេនាពេល បច្ចុប្បន្នពាក់ព័ន្ធនឹង ការពាក់មួកសុវត្ថិភាព” ។

ជាផ្នែកមួយនៃយុទ្ធនាការអប់រំផ្សព្វផ្សាយតាមសហគមន៍ និងតាមដងផ្លូវ អង្គការមូលនិធិបង្ការរបួសអាស៊ី នឹង សម្រប សម្រួលជាមួយនគរបាល សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្ត ដើម្បីអប់រំដល់អ្នករួមដំណើរតាមម៉ូតូ ឲ្យបានច្រើន ។

អ្នករួមដំណើរតាមម៉ូតូ និងកុមារដែលមិនពាក់មួកសុវត្ថិភាពនឹងត្រូវ បានឃាត់មួយរយៈពេលខ្លី នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ នគរបាលចរាចរណ៍ ហើយទទួលបានការអប់រំអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ព្រម ទាំងបានបណ្ណបញ្ចុះតម្លៃដើម្បី ទិញមួកសុវត្ថិភាពនៅក្នុងតម្លៃឧបត្ថម្ភ ដែលផ្តល់ជូនដោយអង្គការមូលនិធិបង្ការ របួសអាស៊ី។បន្ថែមពីលើនេះ អ្នកស្ម័គ្រ ចិត្តនឹងធ្វើការអប់រំដោយផ្ទាល់ដល់សមាជិកសហគមន៍នីមួយៗ អំពីច្បាប់ ដែលកំណត់ពីការមួកសុវត្ថិភាពសម្រាប់អ្នក រួមដំណើរតាមម៉ូតូ ។

លោក ពៅ ម៉ាលី អគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា” ក្នុងមួយ ឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា សម្លាប់ប្រជាជនច្រើនជាងការស្លាប់ដោយសារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុន ឈាម និងដោយសារគ្រាប់មីនបូកបញ្ចូលគ្នាទៅទៀត” ។ លោកអគ្គលេខាធិការបានបន្ថែមទៀតថា” យើងជឿជាក់ថា យុទ្ធនាការ មួយដ៏មានប្រសិទ្ធិភាព នឹងជ្រួតជ្រាបដល់សាធារណៈជនជាច្រើន ហើយមាន ឥទ្ធិពលជាវិជ្ជមានលើប្រជា ជនកម្ពុជាក្នុងការសម្រេចចិត្តកាន់តែមានសុវត្ថិភាព និងកាន់តែវៃឆ្លាត ខណៈពេល ពួកគេកំពុងធ្វើដំណើរនៅលើដង ផ្លូវ”។

អំពីគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” “គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” គឺជាគម្រោង មួយដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានការគាំទ្រពីកម្មវិធី Development Innovation Ventures (DIV) នៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងពីមូលនិធិ សហព័ន្ធយានយន្ត អន្តរជាតិ /មូលនិធិសុវត្ថិ ភាពចរាចរណ៍, មូលនិធិក្រុមហ៊ុន យូភីអេស និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សម្រាប់ បង្ការ និងគ្រប់គ្រងជម្ងឺ ។

គម្រោងនេះមានគោលដៅបង្កើនអត្រា នៃការពាក់មួកសុវត្ថិភាពសំរាប់អ្នករួមដំណើរនៅ ក្នុងប្រទេសកម្ពុជា ។ អង្គការ មូលនិធិបង្ការរបួសអាស៊ីមានបំណងធ្វើឱ្យប្រសើរឡើង នូវការយល់ដឹង អំពីការពាក់ មួកសុវត្ថិភាពនៅទូទាំងប្រទេស តាមរយៈគម្រោងនេះដោយផ្តល់ដល់កុមារនៅតាមសាលាបឋមសិក្សា និង លោកគ្រូ អ្នកគ្រូនូវមួកសុវត្ថិភាពដែលមាន គុណភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍បង្កើតនូវយុទ្ធនាការ អប់រំផ្សព្វផ្សាយជាសាធារណៈ និងទាក់ទាញមតិគាំ ទ្រសម្រាប់ការអនុវត្តច្បាប់ដែលកំណត់ឲ្យ អ្នករួមដំណើរជា មួយតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh