ព័ត៌មានកីឡា៖ ក្រោយពីបានដឹងដំណឹងថា Floyd បានផ្ដល់ឱកាសដល់ Oscar Dela Hoya ដើម្បីធ្វើការប្រកួតឡើងវិញម្ដងទៀតបន្ទាប់ពី អស់រយៈពេល ៩ឆ្នាំកន្លងមកដែល កីឡាកររូបនេះ ធ្លាប់បានចាញ់ក្រោមស្នាដៃរបស់ Floyd ក៏ស្រាប់តែ ស្ដេចប្រដាល់ដ៏ល្បីឈ្មោះប្រចាំប្រទេស ហ្វីលីពីន មានការភ្ញាក់ផ្អើលនឹងដំណឹងនេះផងដែរ ហើយក៏ផ្ដល់ដំបូន្មាន ដោយជម្រុញឲ្យកីឡាករ Oscar Dela Hoya គួរតែវិលត្រលប់ចូលប្រកួតវិញមក។
ប៉ាក់គីអៅ ក៏មានសេចក្ដីសោមនស្សខ្លាំងផងដែរសម្រាប់ឱកាសម្ដងនេះរបស់ កីឡាករមិត្ដចាស់របស់ ខ្លួន គឺ Oscar Dela Hoya ដែលត្រូវ Floyd ពេញចិត្ដចង់ឲ្យប្រកួតជាមួយម្ដងទៀតក្រោយពីកីឡាកររូបនេះ ធ្លាប់ចាញ់ក្រោមដៃរបស់ Floyd កាលពីឆ្នាំ ២០០៧។ តាមសេចក្ដីអះអាងរបស់ ប៉ាក់គីអៅ គាត់បាននិយាយថា "ការសម្រេចចិត្ដគឺអាស្រ័យលើគាត់នោះទេ ថាតើគាត់អាចធ្វើបានរឺមួយក៏យ៉ាងណា ប៉ុន្ដែប្រសិនជាគ្មានអ្វីដែលខុសប្លែកនោះទេ ហើយបើគាត់នៅមានសមត្ថភាព ទាំងយល់ថាខ្លួនជាអ្នកប្រដាល់ និង មានមហិច្ឆិតានៅឡើយ គួរតែគិតជាថ្មីម្ដងទៀតទៅថាអាចរឺមិនអាច"។ ប៉ុន្ដែស្របពេលជាមួយគ្នានោះផងដែរ ក៏មានគំនិតពីរកើតឡើង បញ្ច្រាសគ្នាទាំងស្រុងជាមួយ បាក់គីអៅ លោក Lennox Lewis និង Ricky Hatton បានផ្ដល់មតិថា Oscar Dela Hoya គួរតែមិនចាំបាច់វិលត្រលប់មក ប្រកួតវិញនោះទេ ហើយអ្វីដែលល្អបំផុត កួតែពង្រឹងអាជីពក្រុមហ៊ុនរបស់ខ្លួនបច្ចុប្បន្នឲ្យបានប្រសើរវិញទៅ ល្អជាង ។ ហើយម្យ៉ាងវិញទៀត កីឡាករក៏បានចូលនិវត្ដអស់រយៈពេល ៨ ឆ្នាំទៅហើយដែរ មិនប្រាកដជាអាច ប្រើប្រាស់កម្លាំងបានល្អដូចមុនដែរ។
Oscar Dela Hoya នៅមិនទាន់មានការសម្រេចចិត្ដឲ្យបានច្បាស់លាស់នៅឡើយទេ ថាកីឡាករពិតត្រូវសម្រេចចិត្ដមកប្រកួតជាមួយ Floyd ម្ដងទៀត ប៉ុន្ដែកន្លងមកកីឡាករធ្លាប់បានបង្ហើបព័ត៌មានថា កីឡាករចាប់អារម្មណ៍នឹងឱកាសមួយនេះ តែមិនទាន់ប្រាកដថា កីឡាករ ចង់ប្រកួតជាមួយ Floyd នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ examiner