CamNews

រថយន្ត 

Lexus NX 200t 2015 បង្ហាញ​ពី​ភាព​ទាន់​សម័យ​ ទំនើប និងប្រណិត (Video)

ជាការឆ្លុះបញ្ចាំងឲ្យឃើញពីវិសាលភាពរបស់​​ក្រុមហ៊ុន Lexus យើងអាចដឹងថា គឺជាក្រុមហ៊ុនមួយដែល​ទទួល​បានការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្ដទំនើប។​ យ៉ាងណាមិញដូចអ្វីដែលយើងបាន​ជួបប្រទះកន្លងមក ថាគ្រប់ប្រភេទស៊េរី Lexus ពិតជាស្ថិតក្នុងការពេញនិយម ជាពិសេសមួយរយៈ​ឆ្នាំ​កន្លងមក។ ព្រោះតែកំណើនកាន់តែកើនឡើងដូចនេះ​ លោក Kato Takeaki ប្រធានវិស្វ័ករ នៅក្រុមហ៊ុន​ Lexus សូមធ្វើការបង្ហាញស៊េរីថ្មីមួយទៀតគឺ​ Lexus NX 200t 2015 ដែលថ្មី ទំនើប និង ប្រណិត។ 



យោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រផ្សព្វផ្សាយរថយន្ដ (Auto.ca) លើកឡើងថា​ Lexus NX 200t 2015 គឺជារថយន្ដទំនើបបំផុត សម្រាប់ឆ្នាំ ២០១៥ ដែលទទួលបានការ​ឆ្នៃម៉ូតយ៉ាងផ្ចិតផ្ចង់របស់​លោក Kato Takeaki ។ ស្របនិងការពេញនិយមដូច្នេះ Lexus NX 200t នេះបានត្រូវដាក់បញ្ចូល​ប្រព័ន្ធ hybrid ដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរ។​ 


សមត្ថភាពដែលត្រូវគេបំពាក់មកជាមួយររថយន្ដទំនើបនេះគឺ ប្រើប្រាស់កម្លាំង ៤ ម៉ាស៊ីន​ ខ្នាត់រង្វាស់​ប្រហែល ១៧៥ សេស ស្មើ​​ ២.០ liter ប្រប្រអប់លេខ អូតូ ដែលអាចរត់បានល្បឿនប្រហែល ១៩៩ គ.ម​ក្នុងមួយម៉ោង សម្រាប់តម្លៃវិញបើយោងទៅតាមគេហទំព័របានប្រាប់ថា ៣៩៩៤០ ដុល្លារ។  ​

ជាមួយនឹងរូបរាងស្រស់សង្ហា ទំនើប ទាន់សម័យ​ Lexus NX 2015 ពិតជាអាចផ្ដល់ឲ្យអ្នកបាន នូវគ្រប់​យ៉ាងដែលជាក្ដីស្រមៃរបស់អ្នក។ 








ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Auto 

 

 

 


Tags: Vehicle Lexus NX 2015