CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ពីលុត រងមន្ទិលសង្ស័យ បើកយន្តហោះ ទម្លាក់ ធ្លាប់ ប៉ុនប៉ង សម្លាប់ខ្លួន រហូតព្យាបាលជម្ងឺផ្លូវចិត្ត

ព័ត៌មានអន្តរជាតិ ៖ សហពីលុត ជាអ្នកបើកយន្តហោះធ្លាក់ ក្រុមហ៊ុន   អាកាសចរណ៍ Germanwings លោក Andreas Lubitz ធ្លាប់បានទទួលការព្យាបាលផ្លូវចិត្ត ដែលតែង    តែចង់ធ្វើអត្តឃាត មុនពេល ដែលលោកទទួលបាននូវ អាជ្ញាប័ណ្ណ បើកបរយន្តហោះ នេះបើតាមការ គូសបញ្ជាក់អោយដឹង ពីក្រុម តាមដានស៊ើបអង្កេត ។



ប្រភពដដែលបន្តអោយដឹងថា ករណីរកឃើញ លោក ធ្លាប់បានទទួលការ  ព្យាបាលផ្លូវចិត្ត ដែលតែង តែចង់ធ្វើអត្តឃាត នោះ គឺមានរយៈពេលយូរមកហើយ    មិនមែនថ្មីៗនេះ  នោះទេ​។ ស្ថិតនៅក្នុងវ័យ​ ២៧ ឆ្នាំ លោក Lubitz រងនូវមន្ទិលសង្ស័យ ថាមានចេតនា បើក  យន្តហោះ    ទម្លាក់ ទៅបុកជ្រលងភ្នំ ដាច់ស្រយាល ភ្នំ Alps ប្រទេសបារាំង ដែលបានសម្លាប់ មនុស្ស គ្មានសល់ទាំង ១៥០ នាក់ ។


មន្រ្តីផ្លូវការ មកពីទីក្រុង Duesseldorf ទីក្រុងធំលំដាប់ទី ២    របស់  ប្រទេសបារាំង អោយដឹងថា ក្រុម តាមដានស៊ើបអង្កេត ចំពោះករណីសង្ស័យខាងលើ ពុំទាន់   រក ឃើញ តម្រុយច្បាស់ការណ៍ ណាមួយ បញ្ជាក់បាននៅឡើយទេ ។ ដោយឡែក មានសេចក្តីរាយការណ៍    អោយដឹងថា DNA ជនរងគ្រោះ ប្រ មាណ ៨០ នាក់ ត្រូវបានរកឃើញហើយ ។

ព្រះរាជអាជ្ញា មកពីទីក្រុងធំលំដាប់ទី ២ ខាងលើ លោក   Christoph  Kumpa អោយដឹងថា រយៈពេល ប៉ុន្មានឆ្នាំកន្លងទៅ មុនពេលលោក Lubitz បានក្លាយជា     ពី លុត មានពេលមួយនោះ លោក Lubitz របាយការណ៍បញ្ជាក់បានថា លោកធ្លាប់បានទទួលការ   ព្យាបាលជម្ងឺផ្លូវចិត្ត ខណៈលោកតែងតែមាន គំនិតក្នុងការធ្វើអត្តឃាត ផ្ទាល់តែម្តង ប៉ុន្តែ​ ប្រធានបទនេះ     គឺកើតមានឡើង អស់រយៈកាលយូរមក ហើយ ពុំមែនថ្មីៗ នោះទេ ។ 

គួររំឮកថា ពុំមានការគូសបញ្ជាក់អោយច្បាស់ ពីកាលបវិច្ឆេទ  ព្យា បាលជម្ងឺផ្លូវចិត្ត លោក Lubitz នៅ ឡើយទេ ។ របាយការណ៍ បញ្ជាក់អោយ   ដឹងថា   លោក  Lubitz  បានចុះឈ្មោះ ហ្វឹកហ្វើន ក្រុមហ៊ុន Lufthansa (ជាក្រុមហ៊ុនគ្រប់គ្រង អាកាសចរណ៍     Germanwings) ក្នុងអំឡុងឆ្នាំ ២០០៨ លុះក្រោយ​មក នៅឆ្នាំ​ ២០១៣ លោក បានក្លាយជា ពីលុត    ស្រប  ច្បាប់តែម្តង បន្ទាប់ពីមានការទទួលស្គាល់ផ្លូវ ការ ក្រោយពីទទួលអាជ្ញាប័ណ្ណ ។ សារព័ត៌មាន ធ្វើសេចក្តីរាយការណ៍ អោយដឹងថា អំឡុងឆ្នាំ ២០០៩ បេក្ខភាព សហពីលុតរូបនេះ ធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យ និងរកឃើញ ពីជម្ងឺធ្លាក់ទឹកចិត្ត ធ្ងន់ធ្ងរ ៕

- អាន ៖ បែកធ្លាយ សម្តីចុងក្រោយ ពីលុត បើកយន្តហោះ ពីបន្ទប់ កាប៊ិន មុនបន្តិច មុនយន្ត ហោះ ធ្លាក់

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash