ប្លែក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា កូនភ្លោះ
ដែលបានកើតមក មានលក្ខណៈចម្លែកបំផុត ពោលគឺម្ដាយតែមួយ កើតក្នុងថ្ងៃតែមួយ តែប្រ
ទេសផ្សេងគ្នានោះ ត្រូវបានគេធ្វើពិធីខួបកំណើតរបស់ពួកគេ ក្នុងថ្ងៃ ច័ន្ទនេះហើយ។
វាជារឿងមួយដែល ស្ទើរតែមិនគួរអោយជឿសោះ ខណៈដែលអ្នកម្ដាយ Donna Keenan មាន
វ័យ២៨ឆ្នាំ បានបង្កើតកូនពីរនាក់ ពោលគឺប្រុសមួយ ស្រីមួយ ក្នុងថ្ងៃតែមួយ តែប្រទេសពីរ
ផ្សេងគ្នា។
អ្នកស្រី Keenan បាននិយាយថា កូនប្រុសបងគឺ Dylan Joseph Fox បានកើតនៅក្នុងផ្ទះរបស់
យាយតាគេ ក្នុងប្រទេសអង់គ្លេស ហើយកូនស្រី គឺឈ្មោះ Hannah Rose បានកើតក្នុងមន្ទីរ
ពេទ្យ នៃប្រទេសស្កុតឡែន ខណៈដែលគាត់បានធ្វើដំណើរទៅដល់ទីនោះ បានរយៈពេល
ត្រឹមតែ ១ម៉ោង ៤០នាទី គាត់ក៏កើតបាន កូនស្រីរូបនេះមួយទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ក្មេងទាំងពីរនាក់នេះ ទោះបីជាកើតក្នុងថ្ងៃតែមួយក៏ពិតមែន តែ
សញ្ជាតិខុសគ្នា។ តើអ្នកយល់យ៉ាងណាដែរ?
ដោយ៖ រដ្ឋា
ប្រភព៖ newsday