CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក រង្គោះរង្គើ ក្រោយ ចិន ដណ្តើម ប្រទេស មហាអំណាច សេដ្ឋកិច្ចលើលោក

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា នៅក្នុងរយៈពេលមិនដល់ ៣​ សប្តាហ៍ទៀតនោះទេ ឆ្នាំ ២០១៤ នេះនឹង ដល់ថ្ងៃចុងឆ្នាំ ហើយនេះក៏ជាឆ្នាំដែលអាមេរិកបានបាត់បង់ឥទ្ធិពលជាង140ឆ្នាំរបស់ខ្លួនដែលជាប្រទេស សេដ្ឋកិច្ច ដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីដណ្តើមបានបេក្ខភាពមួយនេះ ពីប្រទេស អង់គ្លេសនៅក្នុង ឆ្នាំ ១៨៧២ ។

ប្រភពសារព័ត៌មានពីទំព័រ អឺរ៉ូញូវអោយដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ដោយផ្អែកទៅ លើទិន្នន័យ the IMF’s Purchasing Power Parity គឹ   មានអាត្រាលើស  អាមេរិកជាលើកដំបូង ក្នុងទំព័រ ប្រវត្តិសាស្រ្ត បើទោះជាមានការកើនឡើងតិចតួចយ៉ាង   ណា ក៏ដោយចុះ ប្រទេសចិន នៅតែបន្តធ្វើបាន ដដែល ពោលកើនដល់ទៅ ២០ភាគរយ នៃផលិតផលក្នុង  ស្រុកសរុប រយៈពេល ២ ឆ្នាំមកនេះ ចាប់តាំង ពីឆ្នាំ ២០១២ ។

វាជាអត្រាកំណើនមួយ ខណៈប្រទេស ១០ ផ្សេងទៀតមិនអាចផ្ទឹមបាន ។ ដោយឡែក អង់គ្លេសបច្ចុប្បន្ន ភាពឈរនៅលំដាប់ថ្នាក់ចុងក្រោយគេនៅក្នុងក្រុម ស្របពេលដែល    ប្រទេស ឥណ្ឌូនេស៊ី បានតាមទាន់ និងឈរនៅលំដាប់នាំមុខ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បច្ចុប្បន្នភាព ប្រទេសចិនមានតម្លៃ សរុប ដល់ទៅ 4.4 trillion euros ក្នុងមួយឆ្នាំ ខណៈអាមេរិក    មានតម្លៃរួម   តិចជាងតែបន្តិច ត្រឹមតែ 14 Trillion euro ក្នុងមួយឆ្នាំ ។

វាពុំមានភាពខុសប្លែកគ្នាច្រើននោះទេ ក៏ប៉ុន្តែ និន្នាការនេះ   គឺចង្អុយបង្ហាញយ៉ាងច្បាស់ ពីគម្លាតកាន់តែ ធំនៅឆ្នាំខាងមុខនេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong