CamNews

រថយន្ត 

ATS-V Coupe របស់ក្រុមហ៊ុន Cadillac ត្រៀមខ្លួនចូលទីផ្សារ ប្រកួតប្រជែង ក្នុងឆ្នាំ ២០១៦

យានយន្ដ៖ អស់រយៈពេលជាយូមកហើយ ដែលក្រុមហ៊ុនផលិតរថយន្ដទំនើ​លំដាប់ថ្នាក់ខ្ពស់ Cadillac ប្រើ​ប្រាស់សមត្ថភាពសម្រេចបាន ជោគជ័យលើពិភពលោក។ ដោយស្ថិតក្រោមការដឹកនាំរបស់ Johan de Nysschen ដូច្នោះ សម្រាប់ឆ្នាំ ២០១៦ ខាងមុខ​ ក្រុមហ៊ុននិង ចូលមកអង្រួនអារម្មណ៍លោកអ្នកម្ដងទៀត​ហើយ ជាមួយ នឹង Cadillac ATS-V Coupe​ ស៊េរីឆ្នាំ ២០១៦។ 

យោងតាមគេហទំព័របានបង្ហាញថា Cadillac ATS-V Coupe​ ស៊េរីឆ្នាំ ២០១៦ ដែលនិង​ចេញដំណើរចរាចរណ៍​លើទីផ្សាក្នុងឆ្នាំ ២០១៦ គឺមានលក្ខណៈសម្បត្ដិ ដូចតទៅ៖ 

ជារថយន្ដមាន ១ បាំង​​ កន្លះ ប្រើទ្វា ២ មាន ២ កៅអី អាចមានសមត្ថភាពផ្ទុកបាន មនុស្ស ២ នាក់។ សមត្ថភាពម៉ាស៊ី ប្រើកម្លាំង ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់​ ៣.៦ liter ត្រូវនឹង ទំហំខ្នាតម៉ាស៊ីន ២៧២ សេះ ដែលអាច​រត់បានល្បឿនលឿនបំផុតប្រហែល​ ២៨៩ គីឡូម៉ែត ក្នុងមួយម៉ោង។​ ចំណែកតម្លៃវិញ គឺ ៤៥០០០ ដុល្លារ។ 

បន្ថែមពីលើនេះទៀត ការរចនាម៉ូតរបស់រថយន្ដគឺត្រូវ ច្នៃចេញពីរូបរាង របស់ ស៊េរី  Cadillac CT 6 ដែលខុសគ្នាត្រង់តែ Cadillac ATS-V មានតែ ១ បាំងកន្លះ ប៉ុណ្ណោះ ។​ សម្រាប់ស៊េរី Cadillac CT 6 ក៏ត្រៀម​ខ្លួនចេញក្នុងឆ្នាំ​ ២០១៦ ដូចគ្នា ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle 2016 Cadillac ATS-V Coupe