CamNews

ព័ត៌មានអន្តរជាតិ 

ខ្មាន់កាំភ្លើង បាញ់សម្លាប់ ប៉ូលីស ២រូប ទាំងដៃជាប់ខ្នោះ ផ្អើលបន្ទប់ សាវនាការ

ព័ត៌មានអន្តរជាតិ ៖ ទណ្ឌិតមួយរូប ដែលត្រូវបានគេនាំចេញពីបន្ទប់ឃុំឃាំងនោះ បានបាញ់សម្លាប់  មន្រ្តីអនុវត្តច្បាប់ដល់ទៅ ២ រូប នៅឯសាវនាការ រដ្ឋ Michigan សហរដ្ឋអាមេរិក ។ 


សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចុះផ្សាយឲ្យដឹងថា ទណ្ឌិតដែលតម្រូវអោយបង្ហាញ វត្តមាននៅទីសាវនាការនោះ បានស្ទុះទាញយកកាំភ្លើងមន្រ្តីសាវនាការ បើទោះបីជាដៃរបស់គេជាប់ ខ្នោះក៏ដោយចុះ រួចក៏បានបាញ់រះតែម្តង ។ វិនាទីដ៏រន្ធត់នោះ ក្រុមមនុស្សបានស្ទុះរកកន្លែងលាក់ខ្លួន ដើម្បីគេចចេញពីគ្រាប់កាំភ្លើង ខណៈមន្រ្តីអនុវត្តច្បាប់ ២នាក់ ត្រូវបានទណ្ឌិតបាញ់សម្លាប់ មុនពេល ដែលទណ្ឌិតរងនោះ ត្រូវមន្រ្តីប៉ូលីសផ្សេងទៀត បាញ់សម្លាប់ ។ គួរបញ្ជាក់ថា ជនរងគ្រោះមួយចំនួន ក៏បានទទួលរងរបួសដូចគ្នាដែរ ខណៈត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមានទីតាំង ជិតកន្លែងកើត ហេតុ។ គួរបញ្ជាក់ថា មន្រ្តីផ្លូវការដែលជាស្នងការប៉ូលីស លោក Bailey ពុំបានគូសបញ្ជាក់អោយដឹង ពីអត្តសញ្ញាណទណ្ឌិតរូបនោះទេ ខណៈហេតុផលដែលគេត្រូវជាប់គុកក៏ពុំបានបញ្ជាក់ដូចគ្នាដែរ ។ 

លោក Bailey បន្តឲ្យដឹងថា សោកនាដកម្ម បាញ់សម្លាប់ក្រុមការងាររបស់លោក គឺជាក្តីរន្ធត់ជាខ្លាំង ។ បេះដូងរបស់ខ្ញុំ ដូចគេពុំជ្រៀកដូច្នេះដែរ  ពីព្រោះថា ខ្ញុំបាទបានស្គាល់ពួកគេ ច្រើនជាង ៣០ ឆ្នាំ មកហើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US China Hong Kong Pentagon Int news Hot news