យានយន្ដ៖ ថ្មីៗនេះក្រុមហ៊ុនរថយន្ដ NISSAN របស់ប្រទេសជប៉ុន បានបង្ហាញវត្ដមានជំនាន់ក្រោយ គឺម៉ូដែល Nissan Lannia ស៊េរីថ្មី ដាក់ដំណើរការលើទីផ្សារ ប្រទេសចិន ខណៈដែលតម្លៃគឺ មិនខ្ពស់ជាង ១៧០០០ ដុល្លារ។
កាលពីមួយរយៈពេលមុន ម៉ូដែលដ៏ទំនើប និងស្រស់សង្ហាគ្រឿងនេះ ត្រូវបានក្រុមហ៊ុន ដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍តាំងពិព័រណ៍នៅទីក្រុង សៀងហៃ ។ ស្របពេលគ្រានោះផងដែរ ក្រុមហ៊ុន NISSAN ក៏ទទួលបានការចាប់អារម្មណ៍ នូវម៉ូដែលមួយនេះ រហូតសម្រេច ដាក់ឲ្យដំណើរការ លើទីផ្សារជាផ្លូវការតែម្ដង។
ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ ម៉ូដែល Nissan Lannia ស៊េរីថ្មីនេះ ត្រូវបានភ្ជាប់មកជាមួយ នឹង សមាសភាព ៤ម៉ាស៊ីន ខ្នាតរង្វាស់ ១.៦ liter នឹងប្រើប្រាស់ប្រអប់ ប្រភេទ CVT មិនត្រឹមតែប៉ុណ្ណោះ រថយន្ដក៏ត្រូវបានភ្ជាប់មកបន្ថែមទៀត ជាមួយប្រព័ន្ធបញ្ជាចង្កូតដោយអេឡិចត្រូនិច្ច Electric Power Steering (EPS) ជាមួយនឹង ប្រព័ន្ធ VTC (Vehicle Dynamics Control) ។ សម្រាប់តម្លៃវិញគឺ មិនលើសពី ១៧០០០ ដុល្លារ នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Carscoop