(អាមេរិក)៖ បេក្ខភាពប្រធានាធិបតីអាមេរិក ពីគណបក្សសាធារណរដ្ឋ ដែលកំពុងមានប្រជាប្រិយភាព លោក Donald Trump បានសន្យាថា នឹងកាត់ក្បាលក្រុមឧទ្ទាម ISIS ព្រមទាំងរ៉ឹបអូស យក ប្រេងរបស់ពួកនេះ ប្រសិនបើលោកជាប់ឆ្នោត ធ្វើជាប្រធានាធិបតីអាមេរិក ។ នេះបើ យោងតាមការ ចេញ ផ្សាយ របស់សារព័ត៌មាន Daily Mail នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦។
បេក្ខភាពប្រធានាធិបតីអាមេរិក ពីគណបក្សសាធារណរដ្ឋ ដែលកំពុងមានប្រជាប្រិយភាព លោក Donald Trump
តាមរយៈវីដេអូដែលចាប់ផ្សាយ តាមកញ្ចក់ទូរទស្សន៍ លោកក៏បានរិះគន់ដល់ប្រធានាធិបតីអាមេរិក នាពេលបច្ចុប្បន្នគឺលោក Barack Obama និងលោកស្រី Hilary Clinton ពាក់ព័ន្ធនឹងការប្រើប្រាស់មីស៊ីលវាយប្រហារក្រុម ISIS នៅសមរភូមិ។
«ខ្ញុំនឹងកាត់ក្បាលក្រុមឧទ្ទាម ISIS និងយកប្រេងពួកគេឲ្យបានឆាប់ រហ័សបំផុត។ ខ្ញុំនឹងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់មកកាន់ទឹកដីអាមេរិក ជាពិសេសគឺតាមព្រំដែនប្រទេសម៉ិចសិក»។
នៅប៉ុន្មានសប្ដាហ៍មុននេះ លោក Trump បានប្រកាសយ៉ាងខ្លាំងៗថា លោកនឹងប្រឆាំងដាច់ខាត់នូវការហូរចូលជ ន ម៉ូស្លីម មកកាន់ទឹកដី អាមេរិក ដោយលោកចាត់ ទុកថា វាជាបើកផ្លូវឲ្យក្រុមភេរវករមានឱកាសចូលមកធ្វើភេរវកម្ម។
គួរបញ្ជាក់ផងដែរថា លោក Trump បានប្រកាសថា លោកនឹងចំណាយ ២លានដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ ដើម្បីធ្វើការឃោសនាតាមកញ្ចក់ទូរទស្សន៍៕
ប្រភព ៖ Dailymail
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី