CamNews

ព័ត៌មានអន្តរជាតិ 

គិតត្រឹម ២៤ម៉ោង យប់ថ្ងៃច័ន្ទ យន្តហោះចម្បាំង​ រុស្ស៊ី SU-25 កំទេច ISIS ៨ដង ផ្ទួនៗ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស រុស្ស៊ី លើកឡើងអោយដឹងថាយន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារផ្លូវអាកាស ទម្លាក់គ្រាប់បែកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ដែលមានវត្ត មាននៅជុំវិញទីក្រុងបុរាណ Palmyra ប្រទេស ស៊ីរី ។


ប្រភពបញ្ជាក់អោយដឹងថា លាណដ្ឋាន ប៉មការពារ ក៏ដូចជាបណ្តាសព្វាវុធប្រឆាំងការវាយប្រហារ តាមអាកាសត្រូវបានបំផ្លាញ ក្រោយពីមានការវាយប្រហារផ្លូវអាកាសដោយផ្ទាល់​ពី សំណាក់យន្ត ហោះចម្បាំង ធន់ Su-25 នេះបើយោងតាម សេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ ។ ក្រុមសកម្ម ជនគូសបញ្ជាក់អោយដឹងថា ការវាយប្រហារ តាមអាកាស គឺសំដៅទៅលើបណ្តាគោល ដៅ ISIS ដែលមានទីតាំងនៅជុំវិញ សំណង់ប្រាសាទបុរាណ ពីសតវត្ស ទី ១៣ ដែលមានវត្តមាន នៅលើកំ ពូលកូនភ្នំ ភាគខាងលិចទីក្រុង Palmyra ។ ក្រុមសកម្មជនដដែល បន្តអោយ  ដឹងថា  មានការលំ បាកក្នុងការវាយតម្លៃពីទំហំនៃការខូចខាត ។


គួររំឮកថា ឈ្លើងសង្គ្រាម ISIS បានវាយប្រហារ កំទេចសំណង់ ប្រាសាទ  បុរាណមានអាយុកាល ជាង ២០០០ ឆ្នាំមកនេះ កាលពីពេលកន្លងទៅ ក្រោយពីវាយដណ្តើមគ្រប់គ្រងទីក្រុងបុរាណបាន ពីកងកម្លាំងរដ្ឋាភិបាល អំឡុខែ ឧសភា ។ Unesco បានធ្វើការថ្កោលទោស ថាការវាយប្រហារ កំ ទេចសំណង់ប្រាសាទបុរាណ គឺជាឧក្រិដ្ឋកម្ម សង្គ្រាម ។


គួរបញ្ជាក់ថា យន្តហោះចម្បាំង រុស្ស៊ី បានបើកការវាយប្រហារ សរុប ៨ដង  ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ថ្ងៃច័ន្ទម្សិលមិញនេះ ដោយបានកំទេចសម្បទា និងសមាជិក  ISIS   គ្រាន់តែថា ទំហំនៃ ការខូចខាតពិតប្រាកដ ក៏ដូចជាស្លាប់ សមាជិក របស់ ISIS ពុំទាន់ជាក់ច្បាស់នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Palmyra