សាធារណះមតិកំពុងខ្វល់ចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការប្រើប្រាស់ទូរស័ព្ទ iPhone
និងទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android អាចត្រូវគេលួចតាមដាន។ គេបាននិយាយថា បើអ្នកមានពត៌មានត្រូវលាក់លៀមច្រើន អ្នកមិនគួរខំប្រើiPhone គឺល្អជាង។ នោះគឺជា
ការ ផ្តល់អនុសាសន៍របស់ កាសែត Daily Mail កាលពីម្សិលមិញ។
អ្នកជំនាញបានរកឃើញថាម្ចាស់ iPhone របស់ក្រុមហ៊ុន Apple នេះកំពុងត្រូវគេតាមដានតាមជំហាននិមួយៗ ហើយព័ត៌មាននេះត្រូវបានរក្សាទុកក្នុង file មួយដោយសម្ងាត់។
CNN នាំពាក្យរបស់ អ្នកជំនាញជនជាតិអង់គ្លេសពីរនាក់ឈ្មោះ Allan និង Pete Warden
ដែលជាអ្នករកឃើញហេតុការណ៍នេះ ថាសកម្មភាពតាមដានខុសច្បាប់របស់ iPhoneនេះ ចាប់ផ្តើមតាំងពីខែមិថុនាឆ្នាំ2010 នៅពេល Apple ចេញផ្សាយសេរីប្រព័ន្ធដំណើរការ iOS 4.0។
* តាមដានអតិថិជនដោយចេតនា
លោក Allan និង Warden បានឲ្យដឹងថា គេបានរកឃើញ file ឈ្មោះ consolidated.db
ក្នុងទូរស័ព្ទ iPhone និមួយៗ។ វាមានពត៌មានទាំងអស់អំពីសកម្មភាពធ្វើដំណើររបស់
ម្ចាស់ទូរស័ព្ទនោះ។ ផ្អែកទៅតាមពត៌មានក្នុង file នេះ អ្នកជំនាញពីរនាក់នេះ អាចគូរឡើងវិញផែនទីមួយ បង្ហាញពីទីតាំងទាំងអស់ ដែលម្ចាស់ទូរស័ព្ទបានមកដល់ក្នុងពេល
វេលាចាប់ផ្តើមពីខែមិថុនាឆ្នាំ២០១០។ ក្រៅពីនេះ ពត៌មានក៏បានរក្សាទុកក្នុង tablet iPad
ដែលមានភា្ជប់ 3G និងក្នុងកុំព្យូទ័រដែលភ្ជាប់ជាមួយបណ្តាគ្រឿឧបការណ៍នេះ។
ក្នុងរបាយការណ៍បានចុះផ្សាយលើគេហទំព័រ iPhone Tracker អ្នកជំនាញបាននិយាយថា
គេមិនដឹងហេតុអ្វី Apple ត្រូវប្រមូលទិន្នន័យនេះ ប៉ុន្តែគេអះអាងថាអំពើនេះគឺជាអំពើចេតនា។
លោក Warden បាននិយាយថា៖ �Apple បានបង្កើតលក្ខណះយ៉ាងងាយស្រួលសំរាប់
មនុស្សគ្រប់រូប តាំងពីប្រព័ន្ធមានចិត្តប្រច័ណ្ឌ ដល់អ្នកអង្កេតឯកជន ដែលចង់ដឹងអ្នកកំពុង
នៅឯណា�។
តាមកាសែត The Wall Street Journal កាលពីម្សិលមិញបានឲ្យដឹងថា ក្រៅពី iPhone របស់
Apple បណ្តាទូរស័ព្ទ Android របស់ Google ក៏បញ្ជូនពត៌មានអំពីទីតាំងរបស់ម្ចាស់ទូរស័ព្ទ
ដល់ក្រុមហ៊ុននេះ។ តាមប្រភពរបស់កាសែតនេះ ក្រុមហ៊ុនទាំង២ អាចប្រើពត៌មាននោះ ដើម្បីស្រាវជ្រាវវិធីផ្តល់សេវាកម្ម ដែលផ្អែកទៅលើកន្លែងដែនអតិថិជនមកច្រើនជាងគេ។ ដល់បច្ចុប្បន្ន ទាំង Apple ទាំង Google នៅតែស្ងាត់ស្ងៀមចំពោះពត៌មាននេះ។
(ដោយ៖ មិនា)