CamNews

ព័ត៌មានអន្តរជាតិ 

៣​ សន្លឹក វេជ្ជបណ្ឌិត វ័យក្មេង លួងលោម កុមារីតូច មុនវះកាត់ បេះដូង សាទរ និងល្បីខ្លាំង បណ្តាញសង្គម

ព័ត៌មានអន្តរជាតិ ៖ ចុងសប្តាហ៍កន្លងទៅនេះ ប្រជុំរូបភាព  វេជ្ជបណ្ឌិត​  មួយរូប លួងលោមអ្នកជម្ងឺ តូចរបស់ខ្លួនវ័យទើបតែ ២ ឆ្នាំ ប្រៀបបាននឹង   សកម្មភាព  លួង លោម កូនស្រីរបស់ខ្លួននោះ ល្បី ល្បាញជាខ្លាំង នៅលើបណ្តាញសង្គម ខណៈមានការសាទរ ពីអ្នករាល់គ្នា ជាសាធារណជន ។


វ័យទើបតែ ២ ឆ្នាំ បេក្ខភាពអ្នកជម្ងឺវ័យក្មេងរូបនេះ ទ្រហ៊ោយំជាខ្លាំងនៅក្នុងបន្ទប់វះកាត់នៃសំណង់ អាគារមន្ទីរពេទ្យ Zhejiang ខណៈពេលដែលគ្មាន វត្តមាន ឪពុក ម្តាយ របស់នាងតូចនៅក្បែរ នោះ ទេ ។ កុមារី តូច ប្រឈមមុខនឹងការវះកាត់បេះដូងនោះ  ដំបូង ឡើយ  នាង មានភាពភ័យរន្ធត់ ជា ខ្លាំង តែក្រោយមក គេឃើញមានស្នាមញញឹមសាជាថ្មី បន្ទាប់ពីទស្សនាឃ្លីបកំប្លែង ក៏ដូចជា App របស់កុមារតូច ពីស្មានហ្វូន របស់វេជ្ជបណ្ឌិតរូបនេះ ដែលមានឈ្មោះថា Shi Zhuo ។ មានសមត្ថ ភាពខ្ពស់ក្នុងការលួងលោម កុមារតូច ព្រោះ វេជ្ជបណ្ឌិតរូបនេះ មានកូនស្រីតូចដូចគ្នា ប៉ុន្តែ វ័យ ៦ ឆ្នាំ ។ សកម្មភាពនៃការលួងលោម ក៏ដូចជា លើកទឹកចិត្ត កុមារីតូច មុនធ្វើការវះកាត់ ទទួលបាន ការ សាទរ ជាខ្លាំងពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមពោលទទួលបានភាពល្បីល្បាញ ផ្ទាល់ តែ ម្តង៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode