CamNews

ទូរស័ព្ទ 

Smartphone 10ប្រភេទទទួលបានការពេញនិយមបំផុតឆ្នាំ2011

នៅក្នុងឆ្នាំថ្មី 2011 នេះបើតាមការធ្វើស្ថិតិលើប្រភេទទូរស័ព្ទដែលទទួលបានការនិយម
ប្រើប្រាស់ជាងគេមាន 10 ប្រភេទដែលមានឈ្មោះនៅក្នុង Top 10 ប្រចាំឆ្នាំ 2011 នេះ ៖
Samsung Galaxy S II

Smartphone ប្រភេទនេះត្រូវបានវាយតំលៃថាទទួលបានការពេញនិយមជាងគេបច្ចុប្បន្ន
ជាមួយនឹងប្រព័ន្ធដំនើរការ dual-core 1Ghz ,HSPA+ មានល្បឿនរហូតដល់ 21Mbps ។
ដំនើរការលើប្រព័ន្ធ Android 2.3 កាមេរ៉ា មុខ 2 megapixel និងកាមេរ៉ា ក្រោយ 8
megapixel អាចថតវីដេអូជាលក្ខណៈ HD បាន ។ មានបន្ថែមនូវប្រព័ន្ធបច្ចេកទេស
ថ្មី NFC (Near-Field Communications) និងផ្សេងៗទៀតជាច្រើន ។

Motorola Droid Bionic


Smartphone របស់ Motorola មានបីចំនុចរួមធំៗគឺ ៖ មានអេក្រង់ 4.3 inch ប្រព័ន្ធដំនើរការ
1GHz(CPU) អាចធ្វើការភ្ជាប់ Internet ប្រភេទ 4G តាមបែបប្រព័ន្ធទំនើបបច្ចុប្បន្ន LTE ។
និងផ្នែកផ្សេងៗទៀតដូចជា RAM 512MB ,DDR2,កាមេរ៉ា 8 megapixel មានភ្លើង flash មាន
កន្លែងភ្ជាប់ HDMI,VGA និងនៅខាងមុខក៏មានកាមេរ៉ាសំរាប់ធ្វើការសន្ទនាជា វីដេអូ ផងដែរ ។

T-Mobile G2X


Optimus 2X ជា smartphone ដំនើរការប្រព័ន្ធ Android មុនដំបូងរបស់ LG ប្រព័ន្ធដំនើរការ
គុណនឹងពី Tegra II ។ វាមានឈ្មោះមួយផ្សេងទៀតគឺ T-Mobile G2X ។ មានប្រព័ន្ធ 4G
HSPA+, កាមេរ៉ា 8 megapixel អាចថត វីដេអូ ជាលក្ខណៈ HD រហូតដល់ 1080p ។

Apple iPhone 4



Apple iPhone 4 គឺជា smartphone ដែលទទួលបានការពេញនិយមបំផុតក្នុងស្រទាប់
យុវវ័យ បច្ចុប្បន្ន ជាមួយនឹងរាងដ័ស្រស់ស្អាតរបស់ផលិតផល Apple ។

3D EVO HTC

មានអេក្រង់ 4.3 inch glass-free 3D ផ្នែកខាងក្រោយមាន កាមេរ៉ា ពីរ គឺ 5megapixel អាច
ថតវីដេអូ ប្រភេទ 3D HD ,RAM 1GB និងមាន Memory ក្នុង 4GB ។

HTC Thunderbolt


HTC Thunderbolt ក្រៅពីរាងដ៏ស្រស់ស្អាតគឺមានលទ្ធភាពភ្ជាប់ Internet ប្រភេទ 4G ដែល
មានល្បឿនរហូតដល់ 13-20 Mbps ។

Sony Ericsson Xperia Play


មានប្រព័ន្ធដំនើរការ snapdragon 1Ghz អេក្រង់ 4 inch មានភាពងាយស្រួលក្នុងការលេង
ល្បែងកំសាន្តចំពោះលោកអ្នក និងដំនើរការលើប្រព័ន្ធ Android 2.3 Gingerbread ។

Google Nexus S 4G


smartphone ប្រភេទនេះកើតឡើងពីការផ្គុំ រវាងទូរស័ព្ទ Samsung ។ ភ្ជាប់ Internet ប្រភេទ
4G Wimax និងមានប្រព័ន្ធបច្ចេកវិទ្យាថ្មី NFC ប្រហាក់ប្រហែលនឹង Galaxy S II ដែរ ។

HP Pre 3


HP Pre 3 មានប្រព័ន្ធដំនើរការ Chip Qualcomm 1,4GHz មានល្បឿនលឿនជាងគេក្នុងចំនោម
smartphone ទាំងអស់ អេក្រង់ 3,6 inch, camera ក្រោយ 5 Megapixel អាចថត វីដេអូ ជា
លក្ខណៈ HD និងមានកាមេរ៉ា មុខ ផងដែរ ។ មានពីរប្រភេទគឺ 8 GB និង 16GB ។

Dell Venue Pro

Smartphone នេះដំនើរការលើ Window Phone 7 ,Chip 1GHz Snapdragon ,camera 5
Megapixel មានពន្លឺ flash LED អាចថតវីដោអូប្រភេទ HD ៕
(ប្រភពពី Zdnet)
ដោយ៖ រដ្ឋា

Tags: