(បាងកក)៖ ពិធីបុណ្យលយប្រទីបរបស់ប្រទេសថៃ ដែលគ្រោងធ្វើឡើងជារៀងរាល់ឆ្នាំនៅយប់ថ្ងៃទី១៥រោច ខែកត្តិក ដែលឆ្នាំនេះត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានរដ្ឋាភិបាលសម្រេចលុបចោលហើយ ក៏ព្រោះតែប្រទេសអាស៊ានមួយនេះកំពុងតែកាន់ទុក្ខនៃការសោយទិរង្គត់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នៅឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាពិធីបុណ្យលយប្រទីប ឬលយក្រាថុង របស់ថៃនេះជាពិធីបុណ្យ ដែលតែងតែទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ សរុបរាប់លាននាក់ចូលរួម ដោយសារតែពិធីបុណ្យនេះមានភាពស្រស់ឆើយឆាយ និងការរៀបចំយ៉ាងល្អពីអាជ្ញាធរថៃ។
គួររំលឹកថា ព្រះបាទ ភូមិបុល អាប់ឌុលយ៉េត បានសោយទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យសិរីរាជ្យទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃបានសម្រេចឲ្យប្រជាជាតិទាំងមូល កាន់ទុក្ខមួយឆ្នាំពេញ ដែលកំឡុងពេលនេះ កម្មវិធីសប្បាយរីករាយហួសប្រមាណ នៅទីសាធារណៈត្រូវបានណែនាំឲ្យផ្អាក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី