CamNews

យល់ដឹង 

ប្រទេសទាំង១០ ដែល​មាន​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក

បរទេស៖ បច្ចុប្បន្នគេសង្កេតឃើញថា បម្រែបម្រួលអាកាសធាតុនៅលើ ផែនដីយើង កាន់តែងភាពខុសប្លែកពីមួយថ្ងៃ ទៅមួយថ្ងៃ គឺថាកំដៅរបស់ផែនដី ចេះតែមានការកើនទ្បើងជាលំដាប់ ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិត នៅលើផែនដី ។
តើអ្នកមានដឹងទេថា បណ្ដាប្រទេសណាខ្លះ ដែលមានអាកាសធាតុក្ដៅជាងគេនោះ? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម នេះទាំងអស់គ្នា៖

១. ប្រទេសលីប៊ី
ស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេស មានអាកាសធាតុក្ដៅខ្លាំងបំផុត ក្នុងពិភពលោក គឺប្រទេសលីប៊ី ដែលមានអាកាសធាតុ ក្ដៅពេញមួយឆ្នាំ ។ សីតុណ្ហភាពខ្ពស់នៃប្រទេសនេះ អាចកើនទ្បើងរហូតដល់ចំនួន ៥៧.៨ អង្សាសេឯណោះ ។

២. ប្រទេសអារ៉ាប៊ីសាអូឌីត
ជាប្រទេសទី២ មានអាកាសធាតុក្ដៅខ្លាំងបំផុត ក្នុងពិភពលោក ដែលនៅតំបន់វាលខ្សាច់ដ៏ធំនៃប្រទេសនេះ អាចមានភ្លៀងធ្លាក់កម្រិតទាបទៅមធ្យម ហើយខណៈពេលមានខ្យល់ក្ដៅ សីតុណ្ហភាពនៅទីនោះ អាចកើនទ្បើងរហូត ដល់ចំនួន ៥៤ អង្សាសេ ។

៣. ប្រទេសអ៊ីរ៉ាក់
មានសីតុណ្ហភាពក្តៅបំផុត ដែលស្ថិតក្នុងចន្លោះពី ៤៨ ទៅ ៥៤ អង្សាសេ ហើយសីតុណ្ហភាពជាមធ្យមនៅទូទាំង ប្រទេសគឺចំនួន ៤០ អង្សាសេ ។

៤. ប្រទេសអាល់ហ្សេរី
ផ្នែកដ៏ធំនៃប្រទេសអាល់ហ្សេរី គឺជាតំបន់វាលខ្សាច់ ដែលអំទ្បុងពេលយប់មានអាកាធាតុត្រជាក់ខ្លាំង និងពេលថ្ងៃក្ដៅ ខ្លាំង ។ ជាទូទៅសីតុណ្ហភាពជាមធ្យមក្នុងប្រទេស គឺប្រហែលជាចំនួន ៥០ ទៅ ៥៣ អង្សាសេ ។
៥. ប្រទេសអ៊ីរ៉ង់
មានអាកាសធាតុធម្មតាជាតិនៅរដូវរងារ គឺត្រជាក់ខ្លាំង និងរដូវក្ដៅ គឺក្ដៅខ្លាំង ប៉ុន្តែរដូវរងារមានរយៈពេលខ្លី ។ ជាទូទៅ សីតុណ្ហភាពជាមធ្យមក្នុងរដូវក្ដៅចន្លោះពី ៤០ ទៅ ៤៥ អង្សាសេ ។

៦. ប្រទេសអូម៉ង់
ជាប្រទេសទី៦ ដែលមានអាកាសធាតុក្ដៅខ្លាំងបំផុតក្នុងពិភពលោក ហើយប្រទេសនេះ គឺមានភ្លៀងធ្លាក់តិចតួចបំផុត ។

៧. ប្រទេសស៊ូដង់
ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមប្រទេស មានអាកាសធាតុក្ដៅខ្លាំង និងស្ងួតផងដែរក្នុងពិភពលោក ។ ប្រទេសនេះ មានសីតុណ្ហភាពជាមធ្យម ៥២ អង្សាសេ ។

៨. ប្រទេសឥណ្ឌា
ជាប្រទេសដ៏ធំមួយ ស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលមានអាកាសធាតុក្ដៅពេញមួយឆ្នាំ ជាពិសេសនៅទីក្រុងភាគខាង ត្បូងនៃប្រទេសនេះ ជាទីកន្លែងដ៏មានអាកាសធាតុក្ដៅខ្លាំង ។

៩. ប្រទេសសូម៉ាលី
ជាប្រទេសទី៩ ក្នុងពិភពលោក ដែលមានអាកាសធាតុក្ដៅពេញមួយឆ្នាំ ហើយសីតុណ្ហភាពជាមធ្យមក្នុងប្រទេសឥណ្ឌា គឺចំនួន ៥០ អង្សាសេ ។

១០. ប្រទេសម៉ិចស៊ិក
ប្រទេសនេះ មានសីតុណ្ហភាពជាមធ្យមក្នុងរដូវក្ដៅគឺចំនួន ៥០ អង្សាសេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh