CamNews

យល់ដឹង 

ចង់បាន ស្បែក​ស​ស្អាត ចូរទទួលទាន បន្លែ ទាំង ៧ មុខនេះ

បរទេស៖ ការប្រើផលិតផលថែរក្សាស្បែក ដើម្បីជួយលើកកម្ពស់ពណ៌សម្បុរ និងសុខភាពរបស់ស្បែក គឺមិនទាន់គ្រប់ គ្រាន់នោះទេ ប៉ុន្តែតម្រូវឲ្យអ្នកចាំបាច់ ត្រូវមានទម្លាប់បរិភោគអាហារ ដែលផ្ដល់ផលល្អចំពោះសុខភាពស្បែកផងដែរ ។ ខាងក្រោមនេះ ជាបន្លែទាំង៧យ៉ាង អាចជួយធ្វើឲ្យស្បែកសស្អាត៖

១. សណ្ដែកបារាំង
ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា សណ្ដែកបារាំងមានផ្ទុកនូវជាតិ Provitamin A អាចបំលែងទៅជាវីតាមីន A នៅក្នុង រាងកាយរបស់មនុស្ស ដែលជួយលុបបំបាត់ស្នាមសង្វារ អាចម៍រុយ កាត់បន្ថយស្នាមជ្រីវជ្រួញនៅជុំវិញភ្នែក និងធ្វើឲ្យស្បែកស្រស់ថ្លា ។

២. ដំទ្បូងបារាំង
មានផ្ទុកនូវជាតិវីតាមីន B Complex សែលុយឡូស ប្រូតេអ៊ីន ដែលសារធាតុចិញ្ចឹមទាំងនេះ អាចជួយទប់ទល់ភាព ចាស់មុនអាយុ និងបង្ការជំងឺសើរស្បែក ។ លើសពីនេះទៅទៀត ជាតិវីតាមីន C និងជាតិសរសៃក្នុងដំទ្បូងបារាំង បាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធ្វើឲ្យស្បែកសស្រស់ថ្លា និងសម្រួលដល់ការបន្ទោរបង់របស់អ្នក ។

៣. មើមឆៃថាវ
វីតាមីន C ក្នុងមើមឆៃថាវ អាចជួយទប់ស្កាត់ការសំយោគនៃជាតិ Melanin បញ្ឈប់អុកស៊ីតកម្មខ្លាញ់ និងទប់ស្កាត់ការ ប្រមូលផ្តុំនៃជាតិ Lipofuscin ដែលជួយធ្វើឲ្យស្បែករបស់អ្នកសស្អាត ។

៤. មើមការ៉ុត
ការបរិភោគមើមការ៉ុត អាចជួយផ្តល់ជាតិ Beta-Carotene និង Pectin ដល់រាងកាយ ដែលសារធាតុចិញ្ចឹមទាំងនេះ អាចជួយប្រឆាំងអុកស៊ីតកម្ម ធ្វើឲ្យស្បែកសស្អាត លុបបំបាត់ស្នាមសង្វារ និងបន្សាបជាតិពុលក្នុងខ្លួន ។

៥. ផ្សិត
ជាតិប្រូតេអ៊ីន និងវីតាមីនដ៏ល្អជាច្រើនក្នុងផ្សិត អាចជួយជំនួយដល់ការលូតលាស់របស់ស្បែក និងធ្វើឲ្យអ្នកមើលទៅ ក្មេងជាងវ័យ ។

៦. ត្រសក់
ជាតិប្រូតេអ៊ីន ជាតិស្ករ វីតាមីន B2, C, E, Carotene, កាល់ស្យូម, ជាតិដែក, អាស៊ីតនីកូទីន និងអាស៊ីត Tartronic ក្នុងផ្លែត្រសក់ មានប្រសិទ្ធភាពអាចជួយសម្អាតស្បែក និងធ្វើឲ្យស្បែកសភ្លឺថ្លា ។

៧. ត្រទ្បាច
មិនត្រឹមតែជាអាហារជួយធ្វើឲ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេចាត់ទុកថា ជាបន្លែដ៏ល្អបំផុតក្នុង ការជួយសម្រកទម្ងន់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh