CamNews

ជីវិត និងការងារ 

ប្រទេសទាំង១០ ដែល​មាន​បុគ្គលិក​គ្មាន​ការ​ងារ​ធ្វើ ច្រើន​បំផុតក្នុងពិភព​លោក

(បរទេស)៖ យើងដឹងហើយថា បើទោះបីជាប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍យ៉ាងណា ក៏នៅតែមិនអាចជៀសផុតអំពី បញ្ហាគ្មានការងារធ្វើ សម្រាប់ប្រជាជនដែរ គ្រាន់តែថាមានតិច ឬច្រើនប៉ុណ្ណោះ អាស្រ័យ លើស្ថានភាពសេដ្ឋកិច្ច ឬបញ្ហាផ្សេងៗ របស់ប្រទេសទាំងនោះ ។

ជាក់ស្ដែងខាងក្រោមនេះ ជាទិន្នន័យភាពគ្មានការងារធ្វើ នៃប្រទេសចំនួន១០ ដែលជារបាយការណ៍មួយរបស់ អង្គការសហប្រជាជាតិ៖

១. ប្រទេសអាហ្រ្វិកខាងត្បូង៖ ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រទេសដែលមានអត្រា អ្នកគ្មានការងារធ្វើច្រើនបំផុតក្នុងពិភពលោក គឺប្រទេសអាហ្រ្វិកខាងត្បូង ដោយអត្រាអត់ការងារធ្វើ សម្រាប់មនុស្សអាយុចាប់ពី១៥ ទៅ ២៤ឆ្នាំ មានចំនួន៥១ភាគរយ ដែលច្រើនជាងពីរដង នៃអត្រាគ្មានការងារធ្វើថ្នាក់ជាតិចំនួន២៥.៣ភាគរយ។

២. ប្រទេសក្រូអាត (Croatia)៖ ដោយសារគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃប្រទេសក្រូអាតមិនល្អ ទើបធ្វើឲ្យក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានបុគ្គលិកចំនួន ១៤១.០០០នាក់ បានបាត់បង់ការងារធ្វើ ដែលត្រូវនឹងចំនួន១៨.៨ភាគរយនៃអត្រាគ្មានការងារធ្វើថ្នាក់ជាតិ។

៣. ប្រទេសលីទុយអេនី (Lithuania)៖ ដោយសារប្រទេសនេះ មានពន្ធលើសាជីវកម្មខ្ពស់ និងឱនភាពធំទើបធ្វើឲ្យវាស្ថិត នៅលេខ រៀងទី៣ ក្នុងចំណោមប្រទេស ដែលមានបុគ្គលិកគ្មាន ការងារធ្វើច្រើនបំផុតក្នុងពិភពលោក ជាមួយនឹងអត្រាគ្មានការងារធ្វើថ្នាក់ជាតិចំនួន ១៧.៨ភាគរយ ។

៤. ប្រទេសឡាវី (Latvia)៖ ដោយសារបញ្ហាកម្មវិធីការងារ របស់រាជរដ្ឋាភិបាល និងការកាត់បន្ថយការអប់រំ បានធ្វើឲ្យអត្រាគ្មានការងារធ្វើថ្នាក់ជាតិ នៅក្នុងប្រទេសឡាវី គឺមានចំនួន ១៧.៨ភាគរយ ។

៥. ប្រទេសអៀរទ្បង់៖ ដោយសារតែកើតមានបញ្ហាសេដ្ឋកិច្ច ទើបធ្វើឲ្យអត្រាគ្មានការងារធ្វើ ថ្នាក់ជាតិនៅក្នុងប្រទេសនេះ គឺមានចំនួន ១៣.៨ភាគរយ ។

៦. ប្រទេសស្លូវ៉ាគី៖ សម្រាប់អត្រាគ្មានការងារធ្វើថ្នាក់ជាតិ នៅក្នុងប្រទេសស្លូវ៉ាគី គឺមានចំនួន ១៣.៨ភាគរយ ដែលបញ្ហាទាំងនេះបានកើតមានទ្បើង ដោយសារតែកំណែទម្រង់ទីផ្សារការងារនៅក្នុងប្រទេស ។


៧. ប្រទេសក្រិក៖ ត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេស ដែលមានបុគ្គលិកគ្មានការងារធ្វើ ច្រើនបំផុតក្នុងពិភពលោក ជាមួយនឹងអត្រាគ្មានការងារធ្វើថ្នាក់ជាតិ នៅក្នុងប្រទេស គឺមានចំនួន ១២.៤ភាគរយ ។

៨. ប្រទេសប៉ូទ្បូញ៖ បញ្ហាអត់ការងារធ្វើ នៅក្នុងប្រទេសប៉ូទ្បូញ បានកើតមានទ្បើងរយៈពេលយូរណាស់ហើយ ដែលរហូតមកដល់ពេលនេះ គឺមានអត្រាគ្មានការងារ ធ្វើថ្នាក់ជាតិចំនួន ១២.៣ភាគរយ ។

៩. ប្រទេសកូឡុំប៊ី៖ ដោយសារបញ្ហាវិស័យកសិកម្ម និងឧស្សាហកម្មទន់ខ្សោយ ទើបធ្វើឲ្យភាពគ្មានការងាធ្វើ បានកើតមានទ្បើង នៅក្នុងប្រទេសកូឡុំប៊ី ដែលក្នុងនោះអត្រាគ្មានការងារធ្វើថ្នាក់ជាតិ គឺមានចំនួន ១១.៣ភាគរយ ។

១០. ប្រទេសតួកគី៖ ជាមួយនឹងអត្រាគ្មានការងារធ្វើថ្នាក់ជាតិចំនួន ១១.២ភាគរយ បានធ្វើឲ្យប្រទេសនេះ ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេស ដែលមានបុគ្គលិក គ្មានការងារធ្វើច្រើនបំផុត ក្នុងពិភពលោក ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Save the Children