CamNews

តារា 

តួឯកប្រុសរូបសង្ហាលោក Mario លាក់បាំងជិតឈឹង មិនឲ្យអ្នកណាស្គាល់មិត្តស្រីថ្មីឡើយ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាលោក Mario Maurer កាលពីពេលថ្មីៗនេះបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៍ធំមួយនៅក្នុងទីក្រុងបាំងកក ដែលស្ថិតនៅក្នុងប្រទេសថៃ ។ ហើយកម្មវិធីនោះត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកត្តិយស សម្រាប់ព្រឹត្តិការណ៍ដើម្បីការពារបរិស្ថាន ។ 

សិល្បៈរូបសង្ហាម្នាក់នេះ បានបង្អួតស្ទាយសក់ដែលទើបនឹងកាត់ ឲ្យក្រុមអ្នកគាំទ្រស្រីៗបានឃើញ ។ គួរប​ញ្ជាក់ឲ្យដឹងថាលោក Mario Maurer ក្រោយពីបានបែកពីមិត្តស្រីជាទីស្រលាញ់ ដែលបានទាក់ទងគ្នាយ៉ាងយូរគឺតារាសម្តែង Gubgib ប៉ុន្តែពេលនេះលោក Mario មានទំនាក់ទំនងជាមួយនិងមិត្តស្រីថ្មីហើយ ប៉ុន្តែលោកមិនព្រមបញ្ចេញមុខមិត្តស្រីឲ្យគេបានឃើញជាសាធារណៈឡើយ ។ 




ហើយពេលនេះអតីតមិត្តស្រីរបស់លោក Mario ក៍បានស្វាមីរួចទៅហើយដែរ មិនត្រឹមតែប៉ុណ្ណោះទេ នាងថែមទាំងទើបតែបង្កើតបានកូនម្នាក់កាលពីពេលថ្មីៗនេះថែមទៀតផង ។ ប៉ុន្តែមិនថ្វីទេ ព្រោះលោក Mario ក៍មានមនុស្សសម្រាប់មើលរហួសរួចទៅហើយគ្រាន់តែមិនទាន់បានបញ្ចេញមុខឲ្យអ្នករាល់គ្នាបានឃើញតែប៉ុណ្ណោះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ ngoisao បានឲ្យដឹងថា បន្ទាប់ពីលោក Mario បានបញ្ចប់ខ្សែភាពយន្តដ៍ល្បីគឺរឿង 'Pee Mak' ហើយពេលនេះលោកក៍គ្រោងនឹងរៀបចំ ដើម្បីថតខ្សែភាពយន្តមួយផ្សេងទៀតជាមួយនិង តារាស្រី Mai Davika ដែលជាស្រីស្អាតមួយរូប ៕

 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ngoisao


Tags: Mario Maurer Mai Davika