CamNews

សុខភាព 

ប្រសិទ្ធភាពនៃ ប្រទាលកន្ទុយក្រពើ លើសុខភាពធ្មេញ និងអញ្ចាញ

បញ្ជីកត់ត្រាពីអានុភាព ព្យាបាលរបស់ប្រទាលកន្ទុយក្រពើ គឺមិនចេះចប់នោះទេ។ វាគឺជារឿងពិត ដែលគេដឹងគ្រប់គ្នាថា ប្រទាល កន្ទុយក្រពើមាន ប្រសិទ្ធភាពបំផុតក្នុងការព្យាបាលរបួសពីការមុត និងរលាក។ ដូច្នេះហើយទើបវាគឺជាគ្រឿងផ្សំសំខាន់ក្នុងប្រេង និងក្រែមលាបស្បែក។

មិនតែប៉ុណ្ណោះ ប្រទាលកន្ទុយក្រពើក៏មានប្រជាប្រិយភាពក្នុងនាមជាគ្រឿងផ្សំសំខាន់ ក្នុងជែលលាបធ្មេញផងដែរ។ ប្រសិទ្ធភាពរបស់វា ក៏ដូចជានៅក្នុងប្រេងលាបស្បែកដែរ គឺវាអាចជួយសម្អាត និងព្យាបាលធ្មេញ និងអញ្ចាញ ហើយមានប្រសិទ្ធភាពក្នុងការប្រឆាំង នឹងការពុកធ្មេញ។ ជែលលាបធ្មេញប្រទាលកន្ទុយក្រពើមានតួនាទីដូចជាថ្នាំដុសធេ្មញ ដែលជួយបំបាត់បាក់តេរីដែលបង្ករឲ្យមានជំងឺ ដែលមាននៅក្នុងមាត់។

ការប្រើប្រាស់ទូទៅទាំង ៥ ក្នុងការថែទាំសុខភាពមាត់ធ្មេញគឺ៖

១. ប្រើផ្ទាល់លើកន្លែងវះកាត់អញ្ចាញធ្មេញ
២. លាបនៅលើជាលិកាអញ្ចាញនៅពេលដែលវាមានរបួសដោយការមុត ឬឆ្កូតដោយសារ ច្រាស់ដុសធ្មេញ អាហារដែលមុតស្រួច ខ្សែសម្អាតធ្មេញ និងឈើចាក់ធ្មេញ។
៣. កន្លែងដកធ្មេញមានការឆ្លើយតបបានល្អហើយវាមិនស្ងួតនោះឡើយប្រសិនបើប្រើប្រទាលកន្ទុយក្រពើលាប។
៤. ដំបៅមាត់អាចព្យាបាលដោយប្រើវាលាបផ្ទាល់លើកន្លែងដំបៅ ឬអាការៈប្រេះមាត់ផ្សេងៗ។ ពងបែកលើក៏អញ្ជាញអាចព្យាបាលបានដោយប្រើប្រទាលកន្ទុយក្រពើផងដែរ។
៥. វាត្រូវបានគេយកទៅលាបនៅជុំវិញកន្លែងដាក់ធ្មេញដើម្បីគ្រប់គ្រងការរលាកដោយសារបាក់តេរី៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: healthy tips snore