អាម៉េរិក៖ វាមិនមានអ្វីត្រូវចោទជាសំណួរថា ការរួមភេទ និងអារម្មណ៍ សប្បាយរីករាយ គឺស្ថិតនៅតែមួយជាមួយគ្នានោះ ទេ ។ តាមការស្ទង់មតិ មនុស្សវ័យជំទង់ចំនួនប្រហែល ១៦.០០០ នាក់ នៅសហរដ្ឋអាម៉េរិក ក្នុងអំទ្បុងឆ្នាំ២០០៤ បាន រកឃើញថា ការរួមភេទញឹកញាប់ និងសុភមង្គល គឺអាចមានទំនាក់ទងគ្នាខ្លាំង ប៉ុន្តែក៏ត្រូវមើលដែរថា តើការរួមភេទញឹកញាប់ ពិតជានាំឲ្យមានសុភមង្គលកាន់តែខ្លាំង ឬមកពីសុភមង្គលរបស់មនុស្សភាគច្រើន មានទំនោរទៅរកការរួមភេទញឹកញាប់ ទើបធ្វើឲ្យអារម្មណ៍របស់ពួកគេសប្បាយរីករាយនោះ ។
បើតាមការសិក្សាបានឲ្យដឹងថា សម្រាប់គូស្វាមីភរិយាស្មោះស័្មគ្រចំពោះគ្នា តែងរក្សាជីវិតសិចរបស់ពួកគេ ដោយជ្រើស រើសការរួមភេទទ្វេដង ឬញឹកញាប់ ដើម្បីបង្កើនសុភមង្គលក្នុងគ្រួសារ ។ ប៉ុន្តែបើតាមរបាយការណ៍មួយផ្សេងទៀត បានបង្ហាញពីភាពភ្ញាក់ផ្អើលថា ក៏មានគូស្នេហ៍មួយចំនួន បែរជាមិនទទួលបានអារម្មណ៍សប្បាយរីករាយ នៅពេលដែល ពួកគេបង្កើនការរួមភេទ ឬរួមភេទញឹកញាប់ទៅវិញ ។
ដោយផ្អែកតាមការសិក្សាស្រាវជ្រាវខាងលើ អាចឲ្យគេធ្វើការសន្និដ្ឋានបានថា សុភមង្គល ឬអារម្មណ៍សប្បាយរីករាយ គឺមិនមែនស្ថិតនៅលើការរួមសិចញឹកញាប់នោះទេ ប៉ុន្តែត្រូវមើលទៅលើទំនោរនៃការចង់បានរបស់ដៃគូទាំងពីរ ថាតើ ពួកគេត្រូវការបែបណា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល