CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរ ថៃ សារភាព ខ្លួនខ្វះខាត ឧបករណ៍ទំនើប សម្រាប់តាមប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់បែក អត្តឃាត

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសថៃ អំឡុងថ្ងៃអាទិត្យកន្លងផុតទៅថ្មីៗនេះ បានទទូចអោយមាន ភាពអត់ធ្មត់បន្ថែមទៀត ពាក់ព័ន្ធនឹងការតាមចាប់ ជនសង្ស័យអទិភាព បំផ្ទុះគ្រាប់បែកនៅទីសក្ការៈ​បូជាកណ្តាលក្រុងបាងកក ខណៈស្នងការប៉ូលីសក្រុង លើកឡើង អមជា​មួយនឹងការសារភាពជាក់ ស្តែងអោយដឹងថា ប្រទេសថៃ ពិតជាខ្វះខាតឧបករណ៍ទំនើបមួយចំនួន ​ ក្នុងបេសកម្មតាមប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់បែកលើកនេះ ។

ភាពអន្ទះសា ចង់ចាប់បានជនសង្ស័យ គឺជាអារម្មណ៍ពិតរបស់ពលរដ្ឋថៃ ក្រោយ  ហេតុការណ៍វាយ ប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ១សប្តាហ៍កន្លងមកនេះ ដែល បាន  សម្លាប់  មនុស្ស ហោចណាស់ ២០ នាក់ រាប់សិបនាក់ផ្សេងទៀត រងរបួស ខណៈជនសង្ស័យអទិភាព  បន្តការត់គេចខ្លួននៅឡើយ បេសកម្មតាមចាប់ឃាត់ខ្លួនជនសង្ស័យអទិភាពអាជ្ញាធរថៃកំពុងតែចេញប្រតិបត្តិការយ៉ាងសស្រាក់ សស្រាំ ពោល តាមចាប់ជនសង្ស័យ ស្ថិតក្នុងឈុតសម្លៀកបំពាក់អាវលឿងដែលបានផ្តិតឃ្លីបវីដេអូ ថាបាន ទុកកាបូបស្ពាយពណ៌ខ្មៅចោល នៅកន្លែង កើតហេតុមួយនាទីមុននឹងមានការបំផ្ទុះឡើង។ រូបគំនូរព្រាង​នៃ ជនសង្ស័យខាងលើ ត្រូវបានក្រុមការងារ គូសវាសចេញ និងចាកចាយនូវទូទាំងប្រ ទេស ក៏ដូចជា តាមប្រព័ន្ធអ៊ីនធើណេត ។ បច្ចុប្បន្នភាព អាជ្ញាធរ ប្រទេសថៃ  បាន  ចេញសេចក្តីសំ រេចដឺកាចាប់ឃាត់ខ្លួន ខណៈប្រកាសផ្តល់ប្រាក់រង្វាន់ ៣លានបាតដល់បុគ្គលណាមួយផ្តល់ព័ត៌មាន លម្អិតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យអទិភាពរូបនេះ ។

ស្នងការប៉ូលីស លោក Somyot Poompanmoungyot ផ្តល់ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មានអោយ ដឹងថា ភាពយឺតយាវនៃការតាមដាននិងស៊ើបអង្កេត គឺមិនបណ្តាលមកពីកង្វះខាតសមត្ថភាពនោះ ទេ ប៉ុន្តែជាក់ស្តែង កង្វះខាត ឧបករណ៍ទំនើបៗផ្ទាល់តែម្តង ក្នុងការជួយគាំទ្រ ក៏ដូចជា ជួយសំរួល ដល់ការងារស៊ើបអង្កេត ។ លោកពុំបានគូសបញ្ជាក់ព័ត៌មានលម្អិត ស្តីពីតំរូវការនៃឧបករណ៍ជាចាំ បាច់ទាំងនោះនៅឡើយទេ ប៉ុន្តែ​ទំនងជាឧបករណ៍ទំនើបបែបបច្ចេកវិទ្យាជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode