CamNews

ថេបប្ល៊ែត 

ធ្លាយព័ត៌មាន tablet ចម្លែក របស់ Lenovo

ថ្មីៗនេះ មានព័ត៌មានចរចាមអារាម ដែលគេនិយាយថាគឺព័ត៌មានផ្ទៃក្នុងរបស់ Lenovo ដែលត្រូវធ្លាយចេញនិងត្រូវបានចុះផ្សាយនៅលើគេហទំព័រ ThisIsMyNext ។


ឯកសារនេះបានពិព័ណ៌នាយ៉ាងលម្អិតអំពី tablet ដែល Lenovo កំពុងអភិវឌ្ឍន៍។
តាមពត៌មាននេះ Table របស់ Lenovo នឹងដំណើរការដោយប្រព័ន្ធ Android 3.0(Honeycomb)ហើយមានអេក្រង់ Multi-touch 10,1 inch​ Resolution 1280x800 និងបំពាក់អង្គគណនា Nvidia Tegra 2 ហើយមានអង្គចងចាំរហូតដល់ 64GB។ ផលិតផលនេះក៏ត្រូវបានបំពាក់ camera 2 និង​​ Memory Card SD ភ្ជាប់ USB 2.0 និង
mini-HDMI។

ព័ត៌មានខាងលើនេះ ប្រហែលជាមិនមានអ្វីពិសេស ឬផ្សេងពីបណ្តាផលិតផលប្រើប្រព័ន្ធ
ដំណើរការ Android 3.0 ដែលបានមាននៅលើទីផ្សារបច្ចុប្បន្ននោះទេ។ ក៏ប៉ុន្តែ ភាពខុសគ្នា
របស់ Table Lenovo ​នេះ គឺវាត្រូវបានបំពាក់ keyboard មួយដែលបានលាក់នៅខាងក្រោម
ដែលអនុញ្ញាតឲ្យ Tablet នេះអាចក្លាយទៅជា Laptop ធម្មតាតែម្តង។


ផលិតផលនេះ ប្រហែលជាដាក់លក់ក្នុងតំលៃ 499 USD។ ប្រសិនបើពត៌មានខាងលើនេះ
គឺជាការ​​ពិត ដូច្នេះ Tablet របស់ Lenovo នេះអាចត្រូវបានបង្ហាញមុខនៅលើទីផ្សារក្នុង
ខែមិថុនា ខាងមុខនេះ។


ប្រៀបធៀប Tablet របស់ Lenovo នឹង Tablet ផ្សេងៗទៀត៖



(ដោយ៖ មិនា)

Tags: