CamNews

បច្ចេកវិទ្យា 

Hacker ធ្វើការវាយលុកលើអតិថិជនរបស់ Sony

ថ្មីៗនេះអតិថិជនរបស់ Sony ប្រមាណជា 75 លាននាក់ដែលបានប្រើប្រាស់សេវាកម្ម
PlayStation និង Qriocity ត្រូវបានជនល្មើសវាយលុកយកបានគណនី និងលេខសំងាត់
ទាំងស្រុង ។


Patrick Seybol អ្នកនាំពាក្យរបស់ Sony បានអោយដឹងថា ការយកបានគណនី និងលេខ
សំងាត់ បានទាំងស្រុងដោយសារតែជនទាំងនោះ យកបាននូវអាស័យដ្ឋាន អ៊ីម៉ែល ថ្ងៃខែ
ឆ្នាំកំនើត និងពត៌មាន លំអិតមួយចំនូនរបស់ អ្នកប្រើប្រាស់ ។ បន្ទាប់ពី Sony ត្រូវបានជន
ល្មើស(Hacker)ធ្វើការវាយលុកចូលក្នុងថ្ងៃទី 17 -19មេសា ក្នុងនោះសេវាកម្មចំនួនពីររបស់
Sony ត្រូវបានបិទទ្វារ គឺ PlayStation Network និង Qriocity នៅថ្ងៃ 20 មេសា ។ Qriocity គឺ
ជាសេវាកម្ម Online មួយរបស់ Sony ដែលផ្គត់ផ្គង់សេវាកម្ម ចំរៀង ,រូបភាព,ភាពយន្ត ដល់
បណ្តាប្រទេសចំនួន 11 តាមរយៈ Tivi Bravia ដែលបានភ្ជាប់ Internet ។

តាមការអោយដឹងពីអ្នកនាំពាក្យដ៏ដែលបានអោយដឹងថា គេត្រូវចំណាយពេលមួយសប្តាហ៍
ដើម្បីធ្វើការដោះស្រាយ និង តំរូវអោយអតិថិជន ធ្វើការផ្លាស់ប្តូរ លេខសំងាត់លើគណនី
របស់ខ្លួនភ្លាមៗ ផងដែរ នៅក្រោយពេលដែលបញ្ហាត្រូវបានដោះស្រាយ។

ចំពោះអ្នកជំនាញច្បាប់មកពី រដ្ឋ Conneticut នៃសហរដ្ឋអាមេរិច បានអោយដឹងថា Sony ត្រូវ
តែធ្វើការទទួលខុសត្រូវ នូវរាល់សេវាកម្មរបស់ខ្លួន ជាពិសេសផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលពីរ
ឆ្នាំខាងមុខ និងតំរូវអោយ ក្រុមហ៊ុននេះទិញប័ណ្ណធានារ៉ាប់រង ដើម្បីធានាបានសុវត្ថិភាព
ចំពោះអ្នកប្រើប្រាស់ ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី 30 មីនា កន្លងទៅ ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ Epsilon ក៏ត្រូវ
បានក្រុម Hacker ធ្វើការវាយលុកនិងលួចយកឯកសារមួយចំនួនរបស់ អតិថិជនផងដែរ ។

ធានាគារមួយចំនួនដូចជា Citigroup, JPMorgan, USB,និងហាងទំនិញលក់ Online Best Buy
និង 16 អង្គភាពផ្សេង ក៏បាន អោយដឹងផងដែរថា ទិន្នន័យរបស់អតិថិជន របស់ពួកគេមួយ
ចំនួនក៏ត្រូវបានរងការវាយលុក និងលួចផងដែរ ៕

(ប្រភពពី Bloomberg )
ដោយ ៖រដ្ឋា

Tags: