សុខភាព៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រា្តលីនិយាយថា ការពាក់វ៉ែនតា សម្រាប់ការពារកម្តៅថ្ងៃ អាចកាត់បន្ថយភាព ហត់នឿយព្រមទាំងមាន ផលប្រយោជន៍សម្រាប់អ្នកគេងមិនលក់ និងអ្នកធ្វើការច្រើន។ ក្រុមអ្នកវិទ្យាសាស្រ្តនៅ មហាវិទ្យាល័យ Flinders ប្រទេសអូស្រា្តលីនិយាយថាវ៉ែនតា នេះបញ្ចេញពន្លឺពណ៌បៃតងដ៏ស្រទន់មួយ ដើម្បីបាញ់តម្រង់ទៅផ្នែកមួយរបស់ខួរក្បាលដែលអាច បញ្ជាឲ្យរាងកាយរបស់មនុស្សមានដំណើរការទៀតទាត់។
មិនតែប៉ុណ្ណោះវាជួយឲ្យអ្នក ដែលធ្វើការប្តូរម៉ោងជាញឹកញាប់ អាចសម្របខ្លួនជាមួយនឹងការប្រែប្រួលម៉ោងគេង។
ជាមួយគ្នានេះដែរ ពន្លឺដែលចេញពីវ៉ែនតាអាចផ្លាស់ប្តូរឥរិយាបទនៃ ក្រពេញ កោសិកា ខួរក្បាល ដែលអាចជួយផ្តល់ សញ្ញាឲ្យរាងកាយសម្រាកបានស្រួល បើទោះខុសពេល វេលាគេង ឬខុសកន្លែងយ៉ាងណាក៏ដោយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល