CamNews

កីឡាអន្តរជាតិ 

មួយសំនួរ ដ៏ឈឺចាប់​បំផុត ចោលទៅកាន់​ ប៉ាក់គីអៅ បន្ទាប់ពី បរាជ័យក្រោម ដៃរបស់ Floyd Mayweather

ព័ត៌មានកីឡា៖ លោក Peter Fury ដែលជាគ្រូបង្វឹកមួយរូបរបស់កីឡាករ Tyson Fury បានថ្លែងពីអារម្មណ៍​ពិតប្រាកដរបស់ខ្លួនប្រាប់ទៅ​អ្នកការសែតអំពីការគិតរបស់ ប៉ាក់គីអៅ ក្រោយពីត្រូវ ចាញ់ក្រោមថ្មីដៃរបស់ Floyd។ 

លោក Peter Fury បានថ្លែងថា" ខ្ញុំពិតជាយល់ច្រឡំធំណាស់ ពួកគេទៅទីនោះដើម្បីប្រកួតគ្នារកលុយសម្រាប់ពេលអនាគត ហើយបន្ទាប់ពីប្រកួត បែជានិយាយថា មកពីគេមានរបូស ស្មាបានជា មិនអាចប្រកួតឈ្នះ លើសពីនេះទៀតសោតថែមទាំងអះអាងទៀតថា រូបគេយល់ថា គេគីជាអ្នកឈ្មះការប្រកួតទៅវិញ ខ្ញុំចង់សួរថា តើលោក ឯងខ្វាក់ឬមួយយ៉ាងណា បានជា មិនដឹងថា ខ្លួនឯងគឺជាអ្នកចាញ់ទៀតនោះ? គេបានឮពេញត្រចៀកទាំងសងគេហើយថា គេគឺជាអ្នកចាញ់ ហើយក៏លើកយកហេតុផលមួយទៀត ថាមកពីរបួសស្មាទៅវិញ។ ខ្ញុំយល់ថា ប្រសិនជា លោក មានរបួសស្មាមែននោះ ម៉េចក៏មិនប្រាប់​ទៅ​​គណៈគ្រប់គ្រងរៀបចំកម្មវិធី ដើម្បីផ្អាកការប្រកួតទៅ ឬមួយក៏ប្រាប់ជាសារធារណៈឲ្យបានដឹងផង ។ ប្រសិនជា អ្នកសម្រេចចិត្ដចូលខ្លួនប្រកួត សូមកុំនិយាយថា ខ្លួនមានរបួស ទើបបណ្ដាលឲ្យប្រកួត ចាញ់ដូច្នេះនោះ កុំធ្វើចឹងអី អាចបណ្ដាល​ឲ្យប្រជាប្រិយភាពរបស់អ្នកធ្លាក់ចុះ"​ ។

លោក Peter Fury ធ្លាប់បានទទួចត្អួញត្អែមិនពេញចិត្ដនឹងការអះអាងរបស់ លោក ប៉ាក់គីអៅ ម្ដងរួចទៅហើយ កាលពីដើមខែ រហូតមកទល់ពេលនេះ ក៏នៅតែមិនអស់ចិត្ដនឹង ពាក្យសម្ដីដដែលៗ ថែមទាំងថា លោក ប៉ៅគីជាមនុស្សខ្វាក់ ទេដឹងបានជាមិនឃើញថាអ្នកណាជាអ្នកចាញ់។   

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews


Tags: boxing news Manny Pacquiao