CamNews

ព័ត៌មានអន្តរជាតិ 

មហិមា ! នារីម្នាក់ សុខចិត្តលះបង់ខ្លួនប្រាណ អោយបុរសគ្រប់គ្នាអោប ជាថ្នូរប្រាក់ យកទៅសង្គ្រោះមិត្តប្រុស

ព័ត៌មានអន្តរជាតិ ៖ នារីជនជាតិចិនម្នាក់  បាន​ ចំណាយពេលដើរតាមដងផ្លូវនានា ក្នុងតំបន់ Sanhe ខេត្ត Hebei ប្រទេសចិនដោយ ដៃកាន់ផ្ទាំង  បដា   មួយសរសេរថានាង នឹងឲ្យបុរសទាំងឡាយ មាន សិទ្ធិ ឱបខ្លួននាងជាថ្នូរដូរយកប្រាក់ដើម្បីជួយសង្គ្រោះ មិត្តប្រុសដែលកំពុងត្រូវការ ចំណាយលើ ការ វះកាត់ ។

នារីវ័យក្មេងនេះមានឈ្មោះ Yuanyuan ត្រូវបាន   អ្នក  ដំណើរ  ជាច្រើនទាញ កាមេរ៉ាទូរស័ព្ទថតយក រូបភាពនាងកំពុង អនុញ្ញាតឲ្យបុរសៗឱបដោះដូរនឹង   ប្រាក់ ព្រោះតែ Yuanyuan ត្រូវការប្រាក់ យ៉ាង ច្រើន យកទៅចំណាយថ្លៃវះកាត់ និងថ្នាំពេទ្យសម្រាប់មិត្តប្រុសរបស់   ខ្លួនហើ យបុរសម្នាក់ដែលឱប នាង នឹង ចំណាយប្រាក់ឲ្យនាងប្រមាណ ១០យ័ន ប្រហែលនឹង $1,50  ។ មិត្តប្រុសរបស់ Yuanyuan មានឈ្មោះ Jia ត្រូវការវះកាត់ដូរខួរ ឆ្អឹងហើយត្រូវការប្រាក់ ប្រមាណ ២៥០,០០០យ័នស្មើនឹង 40,000 ដុល្លារ ទើបនាងនឹកឃើ ញវិធីរកប្រាក់តាមរបៀបនេះ ។ លោក Jia នៅ ពេល  ដែលដឹងថាមិត្តស្រីធ្វើ បែបនេះគាត់ បានទៅរកនាងហើយប្រាប់ឲ្យ Yuanyuan ឈប់ធ្វើដូច្នេះទៀតដោយពួក គេបានឈ្លោះ ប្រកែកគ្នា   នៅ  តាមផ្លូវដែលនាង Yuanyuan កំពុងឈររកប្រាក់ ប៉ុន្តែដោយក្តីស្រលាញ់ ទីបំផុតអ្នក ទាំងពីរក៏បានឱបគ្នាយំនៅចំពោះមុខមហាជន តែម្តងធ្វើឲ្យអ្នកដែលបាន  ឃើញ   បែបនេះ មាន ការ អាណិតអាសូរ អ្នកទាំងពីរជាខ្លាំង ៕

ប្រភព ៖ សៀងហៃលីស

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 

 


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong