សណ្ឋាគារទាំង ១០ ដែលមានដើមទុនច្រើនបំផុតប្រចាំសហរដ្ឋអាមេរិក។ ទាំងនោះគឹសុទ្ធសឹងតែ
ជារបស់កំពូលមហាសេដ្ឋី។ ក្រលេកមើលសណ្ឋាគារអ្នកមានទាំង ១០ ខាងក្រោម។
១០. Neil Bluhm
សណ្ឋាគារនេះជារបស់លោកមេធាវី Neil Bluhm ដែលបោះបង់ចោលអាជីពជាមេធាវីមករកស៊ីជំ
នួសការឡើងតុលាការ ហើយមានដើមទុនសរុប ២.១ ពាន់លានដុល្លា។
០៩. The Marriotts
សណ្ឋាគារនេះគឺជាអាជីវកម្មរបស់ប្ដីប្រពន្ធ Bill និង Richard Marriott ដែលមានដើមទុន ១.៩ ពាន់
លានដុល្លាអាមេរិក។
០៨. The Pritzker
ជាសណ្ឋាគាររបស់ Thomas Pritzker ដែលមានដើមទុនរហូតដល់ទៅជាង ២.២ ពាន់លានដុល្លា
អាមេរិក។
០៧. Steve Wynn
សណ្ឋាគារនេះគឺជារបស់លោកមហាសេដ្ឋី Steve Wynn ដែលជាសណ្ឋាគារប្រណីតមួយនៅទី
ក្រុង Las Vegas ហើយរាល់បង្អួចកញ្ចក់ត្រូវបានបំពាក់ទៅដោយផ្ទាំងកញ្ចក់សូឡាដើម្បីស្រូបនូវ
ថាមពលព្រះអាទិត្យ ហើយមានដើមទុនសរុប ២.៣ ពាន់លានដុល្លាអាមេរិក។
០៦. Ty Warner
ជាសណ្ឋាគារដែលមានដើមទុនសរុប ២.៤ ពាន់លានដុល្លាអាមេរិក។
០៥. Ruffin's Treasure Island
ជាឋានសួគ៌ាមួយសម្រាប់អ្នកចង់មកលេងល្បែងនៅ Las Vegas ហើយមានដើមទុនសរុប ២.៥
ពាន់លានដុល្លាអាមេរិ។
០៤. Las Vegas Hilton
ជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំងជាង ៤០០០ របស់ Hilton ទូទាំងពិភពលោកដែល
សណ្ឋាគារនេះមានដើមទុនចំនួនជាង ២.៥ ពាន់លានដុល្លាអាមេរិក។
០៣. The Universal Portofino Bay
ជាសណ្ឋាគាររបស់បងប្អូន Joan និង Wilma Tisch ដែលមានដើមទុនដល់ទៅជាង ២.៧ ពាន់
លានដុល្លាអាមេរិក។
០២. Trump towers
នរណាៗក៏ស្គាល់ Donald Trump ដែរ ហើយសណ្ឋាគាររបស់គាត់នៅ Chicago មានដើមទុនដល់
ទៅជាង ៣.១ ពាន់លានដុល្លាអាមេរិក។
០១. The Venetian
នេះគឺជាសណ្ឋាគារដែលមានដើមទុនច្រើនបំផុតក្នុងសហរដ្ឋអាមេរិក ជារបស់ Shelden Adelson
ដែលមានដើមទុនដល់ទៅជាង ៩ ពាន់លានដុល្លាអាមេរិក៕
ដោយ៖ ផានិត
ប្រភពពី៖ Businessinsider